ព័ត៌មានជាតិ

បង្គ្រាបករណីគ្រឿង.ញៀ.នដល់បន្ទប់ជួលរបស់ជនសង្ស័យឃាត់ខ្លួនបាន៣នាក់ រួមទាំងគ្រឿង.ញៀ.ន៤១កញ្ជប់

BY
srey nuch
January 20, 2021

ខេត្តព្រះសីហនុ៖ នាថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០២១ ​វេលាម៉ោង​២០​និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ​បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីពាក់ព័ន្ធនឹងគ្រឿងញៀនស្ថិតនៅក្នុងក្រុម​១៩​ ភូមិ៤​ សង្កាត់​លេខ​​៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

មន្រ្តីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា៖ ជនសង្ស័យចំនួន ០៣នាក់រួមមាន៖ ១-ឈ្មោះ​ ធី​ រ៉ាវីត​ ភេទ​ប្រុស​ ឆ្នាំកំណើត​២០០៣​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន​ក្រុម​១​៩ ភូមិ​៤​ សង្កាត់​៤​ ក្រុង/ខេត្តព្រះសីហនុ បន្ទាប់ពីបានចម្លើយជនសង្ស័យខាងលើ​ ​សមត្ថកិច្ច​បានបញ្ជូនជនសង្ស័យ​ ទៅដល់បន្ទប់​ជួលទើបខាងម្ចាស់បន្ទប់ជួលថា​ ជននេះពិតជាបានជួលបន្ទប់របស់គាត់មែន និងឃាត់ខ្លួនបានជនសង្ស័យ​ចំនួន ០២នាក់ទៀត។​

១-ឈ្មោះ​ ធី​ រ៉ាវុធ​ ភេទប្រុស​ ឆ្នាំកំណើត​១៩៩៨​ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្ន​ក្រុម​១​៩ ភូមិ​៤​ សង្កាត់​​៤​ ក្រុង/ខេត្តព្រះសីហនុ
២-ឈ្មោះ​ ម៉ា​ ស្រស់​ ភេទស្រី​ ឆ្នាំកំណើត​២០០២​ ជនជាតិខ្មែរ​ មុខរបរ​ខារ៉ាអូខេ​ ទីលំនៅបច្ចុប្បន្ន​ក្រុម​១​៩ ភូមិ​៤​ សង្កាត់​៤​ ក្រុង/ខេត្តព្រះសីហនុ។

ចំណែកឯវត្ថុតាងដកហូតរួមមាន​៖
-ម្សៅក្រាម​ពណ៌សថ្លា​ សង្ស័យសារធាតុញៀនចំនួន​ ៤១​កញ្ចប់ធំ
-ទូរស័ព្ទចំនួន ០៣​គ្រឿង
​-ម៉ូតូ​ចំនួន ០២​គ្រឿង​
​-ជញ្ជីងសម្រាប់​ថ្លឹងគ្រឿងញៀន​ចំនួន​ ០១​គ្រឿង​
​-ថង់វិចខ្ចប់​ មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ​ និងចាត់ការតាមផ្លូវច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Share This Post: