ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលករខ្មែរចំនួន១៧នាក់ ក្រោយធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃរកមិនឃើញវីរុសកូវីដ១៩ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញ

    BY Khmernote Media January 21, 2021
    ពលករខ្មែរចំនួន១៧នាក់ ក្រោយធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃរកមិនឃើញវីរុសកូវីដ១៩  ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកោះកុង បានឲ្យដឹងថា ពលករខ្មែរចំនួន ១៧នាក់ បន្តឱ្យអនុញ្ញាតវិលត្រឡប់ទៅស្រុកកំណើត ក្រោយធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាលរកមិនឃើញវីរុសកូវីដ១៩។

    ការវិលត្រឡប់របស់ពលករ ធ្វើឡើងក្រោមវត្តមានជូនដំណើរលោក ទូ សាវុធ អភិបាលរងខេត្តកោះកុង លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា និងលោក ជា សារិន អធិការនគរបាលស្រុក កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តកោះកុង Department of Information Koh Kong Provnice

    Share This Post: