ព័ត៌មានជាតិ

ដើម្បីប្រយោជន៍ខ្លួន បុគ្គល ជា វិបុល យក Logo ក្រុមហ៊ុន ជីប ម៉ុង ទៅប្រើប្រាស់គ្មានការអនុញ្ញាត បោកប្រាស់ទាំងក្រសួងអប់រំ និងអង្គការអន្តរជាតិទៀត

BY
Khmernote Media
January 20, 2021

ក្រុមហ៊ុន ជីប ម៉ុង ច្រានចោលចំពោះការប្រើប្រាស់ឈ្មោះរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ដោយបុគ្គលឈ្មោះ ជា វិបុល និងក្លែងបន្លំឯកសារ ថាក្រុមហ៊ុនបានយល់ព្រមឧបត្ថម្ភកម្មវិធីដែលបុគ្គល ជា វិបុល បានបំពេញការងារជាអ្នកប្រឹក្សាឯករាជ្យសម្រាប់អង្គការអន្តរជាតិមួយ។ ក្រុមហ៊ុន ជីប ម៉ុង មិនទទួលស្គាល់ និងមិនទទួលខុសត្រូវចំពោះការប្រើប្រាស់ឈ្មោះ និងឡូហ្គោ ជីប ម៉ុង ដោយបុគ្គល ជា វិបុល ដែលបានប្រើដើម្បីបោកប្រាស់ស្ថាប័នអន្តរជាតិ និងបោកប្រាស់ក្រសួងសម្រាប់ប្រាក់ចំនេញផ្ទាល់ខ្លួននាពេលកន្លងមកឡើយ។

បុគ្គល ជា វិបុល បានក្លែងបន្លំកិច្ចព្រមព្រៀងថាក្រុមហ៊ុនបានយល់ព្រមឧបត្ថម្ភសម្រាប់កម្មវិធីដែលខ្លួនបាន បំពេញការងារជាអ្នកប្រឹក្សាឯករាជ្យ ក្លែងបន្លំសារទំនាក់ទំនងឆ្លើយឆ្លងតាមរយៈ Email និង Telegram ដែលបន្លំជាបុគ្គលិករបស់ ក្រុមហ៊ុន និងបានប្រើប្រាស់ឡូហ្គោរបស់ក្រុមហ៊ុន ជីប ម៉ុង ជាអ្នកឧបត្ថម្ភធំសម្រាប់កម្មវិធីដោយមិនមានការ អនុញ្ញាតពីក្រុមហ៊ុន។ នៅក្នុងលិខិតសុំទោសជាសាធារណៈ បុគ្គល ជា វិបុល បានសន្យាថា នឹងឈប់ប្រើប្រាស់ឈ្មោះ និងឡូហ្គោ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន និងកម្មសិទ្ធិបញ្ញាដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុនជាមុនឡើយ ព្រមជាមួយគ្នានេះ ក៏សូមសន្យាផងដែរថា នឹងមិនបង្កឲ្យមានបញ្ហាណាមួយ ដែលអាចបង្កជាផលប៉ះពាល់អវិជ្ជមានដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន និងមានការភាន់ច្រឡំពីសាធារណជនឡើយ។ ក្រុមហ៊ុន ជីប ម៉ុង នឹងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីដែលបុគ្គល ជា វិបុល មិនគោរពតាមកិច្ចសន្យារបស់ខ្លួន៕

Share This Post: