ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ សម្រេចផ្តល់អគារក្រសួងសាធារណការចាស់ ជូនទៅក្រសួងរ៉ែ និងថាមពល ដើម្បីប្រើប្រាស់បន្ត

    BY Khmernote Media January 22, 2021
    សម្តេចតេជោ សម្រេចផ្តល់អគារក្រសួងសាធារណការចាស់ ជូនទៅក្រសួងរ៉ែ និងថាមពល ដើម្បីប្រើប្រាស់បន្ត

    ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថានឹងប្រគល់អគារក្រសួងសាធារណការ និងដឹកជញ្ជូនចាស់ ជូនទៅអោយក្រសួងរ៉ែ និងថាមពល ដើម្បីប្រើប្រាស់បន្តវិញ។ សម្តេចតេជោ បានបញ្ជាក់ទៀតថាមុនដំបូង រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលទើបនឹងបង្កើតថ្មី បានស្នើរសុំដី នៅម្តុំដីឧកញ៉ា លី យ៉ុងផាត់ ប៉ុន្តែដោយឃើញថាអាគារចាស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទំនេរទើបសម្រេចប្រគល់ជូនទៅអោយ ក្រសួងរ៉ែ និងថាមពល តែម្តង។

    គួរបញ្ជាក់ផងដែរថា ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្មី ត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

    Share This Post: