ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ នឹងប្តូរទីតាំងទៅកាន់ អគារចាស់របស់ ក្រសួងរៀបចំដែនដី ស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស

BY
Khmernote Media
January 22, 2021

ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថានឹងប្រគល់អគារក្រសួងសាធារណការ និងដឹកជញ្ជូនចាស់ ជូនទៅអោយក្រសួងរ៉ែ និងថាមពល ដើម្បីប្រើប្រាស់បន្តវិញ។ ក្រៅពីនោះដែរចំពោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលត្រៀមនឹងដាក់សម្ពោធអោយប្រើប្រាស់នៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ដូច្នេះអគារចាស់របស់ក្រសួងរៀបចំដែនដី ដែលស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស នឹងត្រូវប្រគល់ជូនទៅអោយក្រសួងអភិវឌ្ឍន៍ជនបទ ប្រើប្រាស់បន្តវិញ។

គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសាងសង់អគារទីស្តីការថ្មីរបស់ខ្លួននៅក្បែរ ហ្គ្រេនភ្នំពេញ ក្នុងទឹកដីខណ្ឌសែនសុខ ដែលអាគារទាំងមូលត្រូវបានរចនាឡើងតាមរចនាបទខ្មែរយ៉ាងស្រស់ស្អាត ទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់មហាជន៕

Share This Post: