ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រីស្អាតបើកម៉ូតូធំក្នុងល្បឿនលឿនដល់ផ្លូវកោងមិនបន្ថយល្បឿន ជ្រុលប៉ះរបាំងថ្ម បណ្ដាលឲ្យបាក់ជើងម្ខាង

    BY Khmernote Media January 22, 2021
    ស្រីស្អាតបើកម៉ូតូធំក្នុងល្បឿនលឿនដល់ផ្លូវកោងមិនបន្ថយល្បឿន ជ្រុលប៉ះរបាំងថ្ម បណ្ដាលឲ្យបាក់ជើងម្ខាង

    រាជធានីភ្នំពេញ ៖ នារីម្នាក់បានរងរបួសបាក់ជើងខាងឆ្វេង ត្រូវបានប្រជាពលរដ្ឋហៅរថយន្តគិលានសង្គ្រោះមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូធំម៉ាក M-Slaz ក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅប៉ះរបាំងថ្ម បណ្ដាលឱ្យដួលបោកផ្ទប់របាំងថ្មតែម្ដង។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោងជិត០១យប់រំលងអាធ្រា តឈានចូលថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវសុធារស ត្រង់ចំណុចផ្លូវកោង មុខភោជនីយដ្ឋានសូល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេបានឃើញនារីម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក M-Slaz ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HX-6974 បានធ្វើដំណើរតាមផ្លូវសុធារស ទិសដៅពីកើតមកលិច ខណៈពេលមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង បានជ្រុលទៅបុកជាមួយរបាំងថ្ម បណ្ដាលឱ្យដួលបោកផ្ទប់នឹងរបាំងថ្មរងរបួសជើងខាងឆ្វេងធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ទាក់ទងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន សុងការណ៍ មកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផង។

    ក្រោយកើតហេតុ ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំប្រគល់ឲ្យជនរងគ្រោះវិញផងដែរ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: