ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផេកកងរាជអាវុធហត្ថ បំភ្លឺគណនីហ្វេសប៊ុក Sarath Sun បង្ហោះបង្ខូចកេរ្តិ៍ឈ្មោះ , ម្ចាស់ឡានដែលបាត់បានទទួលរថយន្តវិញ ដោយគ្មានបង់ប្រាក់ដូចគេបង្ហោះនោះទេ

    BY Khmernote Media January 23, 2021
    ផេកកងរាជអាវុធហត្ថ បំភ្លឺគណនីហ្វេសប៊ុក Sarath Sun បង្ហោះបង្ខូចកេរ្តិ៍ឈ្មោះ , ម្ចាស់ឡានដែលបាត់បានទទួលរថយន្តវិញ ដោយគ្មានបង់ប្រាក់ដូចគេបង្ហោះនោះទេ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ GRK News បានបញ្ជាក់ឲ្យដឹងថា សូមបងប្អូនទាំងអស់ជួយពិចារណាអំពីព័ត៌មាននេះផង គណនីឈ្មោះ Sarath Sun បានបង្ហោះបង្ខូចកេរ្តិ៍ឈ្មោះ កងរាជអាវុធហត្ថដែលខឹតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចជួយចាប់បានចោរលួច និងរថយន្តដែលជាវត្ថុតាង ប្រគល់ជូនម្ចាស់វិញ។ ម្ចាស់រថយន្តបានបកស្រាយជូនសាធារណជនជ្រាបដូចខាងក្រោមរួចហើយ។

    កងរាជអាវុធហត្ថ សូមអំពាវនាវ គោរពច្បាប់ទាំងអស់គ្នាកុំបង្ហោះ ឬផ្សព្វផ្សាយព័ត៌មានបំពុលសង្គម យើងខ្ញុំនឹងចាត់ការតាមច្បាប់ ចំពោះបុគ្គលដែលមិនព្រមបញ្ឈប់ប្រព្រឹត្តនូវអំពើល្មើសនេះ ៕

    ប្រភព៖ GRK News

    Share This Post: