ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមជួយគាត់ផង! ជាកូនកសិករក្រីក្រខំប្រឹងប្រែងធ្វើការ ដើម្បីចិញ្ចឹមគ្រួសារ តែពេលនេះគាត់មានជម្ងឺធ្ងន់ធ្ងរទាំងវ័យក្មេង ខ្វះខាតថវិកាក្នុងការវះកាត់

    BY Khmernote Media January 23, 2021
    សូមជួយគាត់ផង! ជាកូនកសិករក្រីក្រខំប្រឹងប្រែងធ្វើការ ដើម្បីចិញ្ចឹមគ្រួសារ តែពេលនេះគាត់មានជម្ងឺធ្ងន់ធ្ងរទាំងវ័យក្មេង ខ្វះខាតថវិកាក្នុងការវះកាត់

    រាជធានីភ្នំពេញ៖ លោក អ៊ី បញ្ញា និពន្ធនាយកគេហទំព័រដំណឹងយប់មិញ និងផេកដំណឹងយប់មិញ កំពុងជួបនូវការខ្វះខាតថវិកា សម្រាប់ព្យាបាលជម្ងឺវះកាត់ធ្ងន់ធ្ងរ ដោយសារក្រុមគ្រួសារជាកសិករក្រីក្រ រស់នៅរំពឹងលើលោក អ៊ី បញ្ញា ម្នាក់គត់ហើយពេលនេះរូបលោកបានធ្លាក់ខ្លួនឈឺដោយនឹកស្មានមិនដល់។ ហើយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ លោក អ៊ី បញ្ញា បានកំពុងបញ្ជូនចូលវះកាត់ហើយ។

    តាមរយៈព័ត៌មាននេះផងដែរក្រុមការងារលោក អ៊ី បញ្ញា សូមអំពាវនាវដល់បងប្អូនក្នុងបណ្តាញសង្គមទាំងអស់ ដែលធ្លាប់មានសណ្តានចិត្តធម៌ សូមមេត្តាជួយចូលរួមនូវថវិការតិចតួច តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជួយង្រ្គោះជីវិតអ្នកកាសែតជំនាន់ថ្មីនេះ ឲ្យរួចផុតពីជម្ងឺធ្ងន់ធ្ងរ បានបន្តចូលរួមប្រឡូកក្នុងវិស័យព័ត៌មាន តទៅថ្ងៃអនាគត។ បច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលនៅបន្ទប់លេខ៩ ជាន់ទី៤ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ មូលហេតុជម្ងឺគឺការវះកាត់ពោះវៀនដុះខ្នែងខុសលក្ខណ:បច្ចេកទេសរបស់ក្រុមគ្រូពេទ្យនៃមន្ទីព្យាបាលម៉ាយហ៊ែល ។

    ដោយមើលឃើញពីការខិតខំប្រឹងប្រែងតស៊ូក្នុងឆាកជីវិតជាកូនកសិករក្រលំបាកម្នាក់ពុះពារចាប់អាជីពជាអ្នកកាសែតបំរើលើវិជ្ជាជីវ:យ៉ាងសកម្ម កន្លងមកមានសប្បុរសជន សុំមិនបញ្ចេញឈ្មោះបានជួយឧបត្ថម្ភជាថវិការផ្ទាល់ខ្លួន១០០០ដុល្លារ សម្រាប់រំលែកនូវការលំបាកជាក់ស្តែងរបស់ក្រុមគ្រួសារលោក អ៊ី បញ្ញា។

    ជាមួយគ្នានោះដែរ លោកមេធាវី អ៊ូ វុធជួយ១០០$ លោក ម៉ន សុជាតិ២០ម៉ឺនរៀល លោកខូវ ប៊ុនរ័ត្ម២០$ ។ កញ្ញា អូន លក្ខ័ មិត្តភ័ក្តិ ភារ៉ា ២០$ ឆ្លើយតបជាមួយទឹកចិត្តរបស់បងប្អូនសប្បុរសជនលោក អ៊ី បញ្ញា បានបើកភ្នែកធំៗនិយាយខ្សាវៗជាមួយនិងក្រុមគ្រួសារជូនពរសប្បុរសជនទាំងអស់គ្នាសូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ បងប្អូនសប្បុរសអាចជួយគាត់បាន តាមលេខទូរស័ព្ទផ្ទាល់ខ្លួនលោក 085 508 500 ឬ ABA ( 001387887 ) I panha ៕


    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: