ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បំភ្លឺចំពោះករណីបុរសម្នាក់ជាពលករខ្មែរ អាយុ៥៣ឆ្នាំ ទទួលមរណៈភាព ក្នុងពេលធ្វើចត្តាឡីស័ក
BY Khmernote Media
January 23, 2021
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទីល្ងាច មានករណីបុរសម្នាក់ជាពលករខ្មែរ អាយុ៥៣ឆ្នាំ រស់នៅភូមិអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានទទួលមរណៈភាព ក្នុងពេលធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ជូនថា ករណីបុរសជាប្រជាពលករដែលទទួលមរណភាពខាងលើមិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ទេ គឺស្លាប់ដោយសារជំងឺគាំងបេះដូង(Infarctus du myocarde) ដើម្បីទទួលបានព័ត៌មានលម្អិតសូមអានលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យដូចខាងក្រោម៖
