ការឈ្នះរបស់ក្រូអាតកាលពីយប់មិញនេះ Modric បានបង្ហាញអង់គ្លេសឲ្យដឹងថា៖ ព្រោះតែការមើលងាយរបស់អ្នកកាសែតអង់គ្លេស ទើបធ្វើឲ្យក្រូអាតខ្លាំង
- July 12, 2018
ក្រុមជម្រើសជាតិក្រូអាតបានបន្ដដំណើរឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីជាមួយនឹងក្រុមជម្រើសជាតិបារាំង បន្ទាប់ពីក្រុមជម្រើសជាតិក្រូអាតទម្លាក់ក្រុមជម្រើសជាតិអង់គ្លេសដោយលទ្ធផល 2-1 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

កាលដែលក្រូអាតបានឆ្ពោះដំណើររបស់ខ្លួនឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីនេះ ការឈ្នះរបស់ក្រូអាតភាគច្រើនគឺធ្វើឡើងដោយសារបាល់ Penalty កាត់សេចក្ដី។ ការយកឈ្នះអង់គ្លេសកាលពីម្សិលមិញនេះ Modric បាននិយាយប្រាប់អ្នកសារពត៌មាន BeIN Sport ថា៖ ការឈ្នះនេះគឺដោយសារតែការមើលងាយនិងចំអកពីអ្នកសារពត៌មានរបស់ប្រទេសអង់គ្លេស ទើបធ្វើឲ្យពួកគេខិតខំប្រឹងប្រែងលេងដើម្បីយកឈ្នះលើក្រុមជម្រើសជាតិអង់គ្លេស។
នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកកាសែត BeIN Sport ខ្សែបម្រើ Luka Modric ដែលជាប្រធានក្រុមរបស់ក្រុមជម្រើសជាតិក្រូអាតបាននិយាយថា៖ ពាក្យដែលអ្នកកាសែតអង់គ្លេសបាននិយាយនៅលើកញ្ចក់ទូរទស្សន៍មុនការប្រកួតនោះ បានជំរុញឲ្យពួកយើងមានកម្លាំងចិត្ត ខិតខំប្រឹងប្រែងលេង ហើយការឈ្នះរបស់ពួកយើងនេះចង់បង្ហាញឲ្យពួកគេដឹងថា ការមិនគោរពគូរប្រកួតនិងការចំអករបស់ពួកគេនៅលើកញ្ចក់ទូរទស្សន៍នោះគឺខុសទាំងស្រុង។ ពួកគេគួរតែបន្ទាបខ្លួននិងគោរពពួកយើង។

បុត្រ
ប្រភព៖ Goal
- Share This Post:






