កីឡា

អង់គ្លេសបរាជ័យ៤ដងជាប់គ្នាក្នុងវគ្គពាក់​ក​ណ្តា​ល​ផ្តាច់​ព្រ័ត្រក្នុងព្រឹត្តិការណ៍ធំៗ

BY
Khmernote Media
July 12, 2018

ដំណើរឆ្ពោះទៅកាន់ World Cup របស់ប្រទេសអង់គ្លេសបានបញ្ចប់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ តោកំណាចអង់គ្លេសបានចាញ់ក្រុមក្រូអាតក្នុងលទ្ធផល 2-1 នៅទីក្រុងម៉ូស្គូខណៈដែលខ្សែប្រយុទ្ធ Mario Mandzukic រកគ្រាប់បាល់ជ័យជំនះឲក្រូអាតឲដើម្បីផ្តួលក្រុមអង់គ្លេស។

បរាជ័យនេះគឺជាការខាតបង់ 4លើកជាប់ៗគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួតធំៗសម្រាប់ប្រទេសអង់គ្លេស។ អង់គ្លេសបានចាញ់យូហ្គោស្លាវី 1-0 ក្នុងការប្រកួតពានរង្វាន់អ៊ឺរ៉ុបឆ្នាំ 1968 បន្ទាប់មកចាញ់អាល្លឺម៉ង់ពីរដងក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 1990 និងការប្រកួតពានរង្វាន់អ៊ឺរ៉ុបឆ្នាំ 1996។ ជ័យជម្នះតែមួយគត់របស់ប្រទេសអង់គ្លេសក្នុងវគ្គ 4 ក្រុមចុងក្រោយគឺបានទទួលជ័យជម្នះ 2-1 លើក្រុមព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 1966 និងការយកឈ្នះរបស់អង់គ្លេស 4-2 លើក្រុមអាល្លឺម៉ង់ខាងលិចក្នុងវគ្គផ្តាច់ព្រ័ត្រ។

អត្ថបទ៖ ប៊ុនហួរ

 

 

Share This Post: