ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាសូរណាស់! ជាងសំណង់ម្នាក់ខំប្រឹងធ្វើការយកប្រាក់ចិញ្ចឹមគ្រួសារ បែរត្រូវជញ្ជាំងបាក់រលំសង្កត់ បណ្តាលឲ្យបាត់បង់ជីវិត

    BY Khmernote Media January 25, 2021
    អាសូរណាស់! ជាងសំណង់ម្នាក់ខំប្រឹងធ្វើការយកប្រាក់ចិញ្ចឹមគ្រួសារ បែរត្រូវជញ្ជាំងបាក់រលំសង្កត់ បណ្តាលឲ្យបាត់បង់ជីវិត

    រាជធានីភ្នំពេញ ៖ បុរសជាជាងសំណង់ម្នាក់ ខណៈកំពុងតែស្វានបុកថ្ម ជញ្ជាំងខ្វះការប្រុងប្រយ័ត្ន ក៍ត្រូវជញ្ជាំងថ្ម រលំសង្កត់លើ ស្លាប់យ៉ាងអាណោចអាធ័មយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងហាងចិនមួយកន្លែង ក្រោយទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    សពជនរងគ្រោះ មានឈ្មោះ សៀង ធាវី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើត ឃុំសឹង ស្រុកសំរោងទង ខេត្តតាកែវ ។

    តាមប្រភពព័ត៌មានពីកម្មករដែលធ្វើការជាមួយនិងជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុ កម្មករកំពុងធ្វើការងារមានគ្នាចំនួន៤នាក់ ទាំងជនរងគ្រោះ ហើយក៍ត្រូវជាសាច់ញាតិនិងគ្នា ហើយពេលកំពុងធ្វើការជនរងគ្រោះបានយកម៉ូទ័រស្វានបុកជញ្ជាំង តែពេលនោះមិនដឹងថាជាយ៉ាងម៉េច ក៍ស្រាប់តែជញ្ជាំងបានរំលំសង្កត់លើជនរងគ្រោះត្រង់ក្បាល បណ្ដាលឲ្យហូរឈាមស្លាប់នៅកន្លែងកើតហេតុតែម្តង ហើយភ្លាមៗនោះដែរ ពួកគាត់ក៍បានជួយដែរតែជួយមិនទាន់ ក៍បានត្រឹមឆោឡោផ្អើល ទៅដល់សមត្ថកិច្ចមូលដ្ឋានក៍ដូចជាជំនាញកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ ចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យសពជនរងគ្រោះផងដែរ ។

    ក្រោយពេលពេលកើតហេតុ បន្ទាប់ពីជំនាញពិនិត្យសពរួចហើយ ហើយក៍បានទំនាក់ទំនងខាងម្ចាស់ទីតាំងអោយមកជួយសម្រួលបន្ទុកក្រុមគ្រួសារជនរងគ្រោះ ដោយខាងម្ចាស់ទីតាំងក៏បានជួយទឹកប្រាក់ ចំនួន៤៥០០ដុល្លារ ទុកជាថ្លៃធ្វើបុណ្យសពផងដែរ ។ បច្ចុប្បន្នសមត្ថកិច្ច បានធ្វើលិខិតប្រគល់សពជនអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណីហើយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: