ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកដាក់ឧបករណ៍ជំនួយបេះដូងក្នុងខ្លួន សូមប្រយ័ត្នពេលប្រើ iPhone12 ព្រោះវាអាចបង្កគ្រោះថ្នាក់ ដោយសារចំណុចនេះ

    BY Khmernote Media January 25, 2021
    អ្នកដាក់ឧបករណ៍ជំនួយបេះដូងក្នុងខ្លួន សូមប្រយ័ត្នពេលប្រើ iPhone12 ព្រោះវាអាចបង្កគ្រោះថ្នាក់ ដោយសារចំណុចនេះ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅពេលដែលក្រុមហ៊ុន Apple បានធ្វើការប្រកាសនូវទូរសព្ទ iPhone 12 កាលខែតុលា ក្រុមហ៊ុនបានទទួលស្គាល់ថា សារធាតុឆក់នៅក្នុងទូរសព្ទជំនាន់ថ្មីនេះ អាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ឧបករណ៍រំញោច ឬជំនួយបេះដូងមានដូចជា Pacemaker និង Defibrillator។

    ឧបករណ៍រំញោច ឬជំនួយបេះដូង Pacemaker

    ប៉ុន្តែនៅពេលថ្មីៗនេះក្រុមហ៊ុនបានបន្ថែមពាក្យពេចន៍មួយចំនួនទៀតដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ពីការប៉ះពាល់នេះ បន្ទាប់ពីវេជ្ជបណ្ឌិតមួយចំនួននៅរដ្ឋ Michigan បានធ្វើការសាកល្បងដោយដាក់ទូរសព្ទ iPhone 12 និងឧបករណ៍ Defibrillator នៅជិតគ្នាហើយដែលជាលទ្ធផលឧបករណ៍ Defibrillator បានឈប់ដំណើរការណ៍ជាបណ្ដោះអាសន្ននៅក្នុងពេលសាកល្បងនេះ។ បច្ចុប្បន្នក្រុមហ៊ុន Apple បានណែនាំបន្ថែមឱ្យអ្នកប្រើប្រាស់ដាក់ទូរសព្ទ ឬឧបករណ៍ MagSafe ឱ្យបានចម្ងាយយ៉ាងតិច ១៥សង់ទីម៉ែត្រនៅពេលប្រើប្រាស់ ឬ ៣០សង់ទីម៉ែត្រនៅពេលដែលលោកអ្នកកំពុងតែបញ្ចូលថ្ម ពីឧបករណ៍រំញោចបេះដូង។

    ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់របស់លោកអ្នក ក្រុមអ្នកស្រាវជ្រាវក៏បានសំណូមពរឱ្យអ្នកប្រើប្រាស់ដែលមានដាក់ឧបករណ៍រំញោចបេះដូង Pacemaker ឬ Defibrillator នៅក្នុងខ្លួន ចៀសវាងដាក់ទូរសព្ទនៅក្នុងហោប៉ៅអាវខាងលើ ឬនៅលើទ្រូងរបស់លោកអ្នក៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Share This Post: