ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ ចូលទៅលួចជ័រកៅស៊ូគេបានជាង២តោន នៅស្រុកសំបូរ
BY Khmernote Media
January 25, 2021
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា បង្រ្កាបអំពើលួចឃាត់ខ្លួនមនុស្ស ២នាក់ជាមួយនឹងជ័រកៅស៊ូជាង២តោន ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការចាប់ខ្លួនមនុស្ស២នាក់ ក្នុងនោះមាន១នាក់ជាអ្នកលួចនិង១នាក់ទៀតជាអ្នកទទួលផលចោរកម្ម ក្រោយការកំណត់មុខសញ្ញានិងបង្រ្កាបបានកាលពីវេលាទាបភ្លឺថ្ងៃទី២៥ ខែមករា នៅឃុំរលួស ស្រុកសំបូរ។

កន្លងមកពួកគេជាមុខសញ្ញាក្នុងអំពើលួចជ័រកៅស៊ូចេញពីក្រុមហ៊ុន។ ក្នុងការចាប់ខ្លួន នគរបាលដកហូតបានជ័រកៅស៊ូទំងន់ជាង២តោន ម៉ូតូ១០គ្រឿង(គុណភាពចាស់)ព្រមទាំងសម្ភារទិញលក់មួយចំនួនទៀត ៕
