ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាអន់ថយត្រជាក់ តែមានភ្លៀងធ្លាក់ពីផ្សែងក្រូចទៅខ្សោយនៅតំបន់ខ្លះ រហូតដល់ដើមខែក្រោយ

    BY Khmernote Media January 26, 2021
    កម្ពុជាអន់ថយត្រជាក់ តែមានភ្លៀងធ្លាក់ពីផ្សែងក្រូចទៅខ្សោយនៅតំបន់ខ្លះ រហូតដល់ដើមខែក្រោយ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៨-២១អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣អង្សាសេ
    – នៅថ្ងៃទី២៧-២៩ ខែមករា មានភ្លៀងចន្លោះៗបន្តិចបន្តួចពីផ្សែងក្រូច ទៅខ្សោយនៅតំបន់ទំនាបភាគខាងត្បូង។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៧-២០អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៩-៣២អង្សាសេ
    – នៅថ្ងៃទី២៩-៣០ ខែមករា មានខ្យល់ខ្លាំងនៅតំបន់ខ្ពង់រាបភាគខាងកើត។

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ១៩-២២អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ
    នៅថ្ងៃទី២៧-៣០ ខែមករា មានភ្លៀងផ្គររន្ទះពីខ្សោយ ទៅច្រើនបង្គួរ។

     

    Share This Post: