ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់ម៉ូតូធំដែលកែច្នៃស៊ីមាំងខុសបច្ចេកទេសចំនួន១០ គ្រឿង នៅអធិការដ្ឋានខណ្ឌដូនពេញ អាចទៅយកម៉ូតូវិញបាន ដោយយកស៊ីមាំងដើមមកដូរ ធ្វើកិច្ចសន្យា ដើម្បីយកម៉ូតូត្រឡប់ទៅវិញ

    BY Khmernote Media January 26, 2021
    ម្ចាស់ម៉ូតូធំដែលកែច្នៃស៊ីមាំងខុសបច្ចេកទេសចំនួន១០ គ្រឿង នៅអធិការដ្ឋានខណ្ឌដូនពេញ អាចទៅយកម៉ូតូវិញបាន ដោយយកស៊ីមាំងដើមមកដូរ ធ្វើកិច្ចសន្យា ដើម្បីយកម៉ូតូត្រឡប់ទៅវិញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២០​ រហូតដល់ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២១​ ម្ចាស់ម៉ូតូដែលកែច្នៃសុីមាំងបង្កសំឡេងរំខានខ្លាំងដែលត្រូវសមត្ថកិច្ចឃាត់​ និងយកមករក្សាទុកចំនួន ១០គ្រឿង គ្មានផ្លាកលេខ ០១គ្រឿង ដែលម្ចាស់មិនទាន់បានរកសុីមាំងដេីមមកដូរ​ និងធ្វេីកិច្ចសន្យា​ ដេីម្បីយកម៉ូតូត្រឡប់ទៅវិញ។

    ជាក់ស្តែងតាមច្បាប់សមត្ថកិច្ចត្រូវធ្វេីការឃាត់យានយន្តទុកនៅនឹងកន្លែងសមត្ថកិច្ចយ៉ាងយូររយៈពេល ០៣ថ្ងៃ​ ដេីម្បីឲ្យម្ចាស់រកទិញសុីមាំងដេីមមកដូរ​ ចូលខ្លួនមកដោះស្រាយ​ ធ្វេីកិច្ចសន្យា​ និងយកម៉ូតូត្រឡប់ទៅវិញ​ ប៉ុន្តែម្ចាស់យានយន្តមួយចំនួនរហូតមកដល់ពេលនេះមិនទាន់ចូលខ្លួនមកដោះស្រាយជាមួយសម្ថកិច្ចនៅឡេីយទេ​។ បច្ចុប្បន្នម៉ូតូទាំងនេះកំពុងតែរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ បេីម្ចាស់ម៉ូតូបានឃេីញសេចក្តីប្រកាសនេះសូមប្រញ៉ាប់ចូលខ្លួនមកដោះស្រាយ​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: