ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចចុះបង្គ្រាបករណីនាំចូលស្តុកចែកចាយ គ្រឿងសម្អាងក្លែងក្លាយ បរិក្ខាពេទ្យគ្មានច្បាប់ជាច្រើន នៅឃ្លាំងមួយកន្លែង ខណ្ឌច្បារអំពៅ

    BY Khmernote Media January 26, 2021
    សមត្ថកិច្ចចុះបង្គ្រាបករណីនាំចូលស្តុកចែកចាយ គ្រឿងសម្អាងក្លែងក្លាយ បរិក្ខាពេទ្យគ្មានច្បាប់ជាច្រើន នៅឃ្លាំងមួយកន្លែង ខណ្ឌច្បារអំពៅ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កាលពីម្សិលមិញនេះ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីស្ថាប័នជំនាញពាក់ព័ន្ធរួមមាន៖ ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

    បានចុះបង្ក្រាបករណីនាំចូលស្តុកចែកចាយ គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបិរក្ខាពេទ្យគ្មានច្បាប់អនុញ្ញាត ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវ៦៤៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញ វត្ថុតាងរួមមាន៖

    + សាប៊ូចម្រុះម៉ាក ចំនួន១២៤កេស ស្មើ ២.៧៨៩គីឡូក្រាម
    + ទឹកលាងក្រចក ចំនួន ៥៥កេស ស្មើ ១.៥៧៥គីឡូក្រាម
    + ម៉ាស Medical Face Mask ចំនួន ១.៨០០ ប្រអប់
    + ម្ជុលជ័រចាក់សេរ៉ូម ចំនួន ១.០០០ដើម

    បន្ទាប់មកលោក ម៉ុត ដារ៉ា ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យសមត្ថកិច្ចចម្រុះធ្វើការឃាត់ទុកសម្ភារទាំងអស់នៅក្នុងឃ្លាំងជាបណ្តោះអាសន្ន និងបិទផ្លុំបេទីតាំងខាងលើ និងបាននាំតំណាងម្ចាស់ទីតាំងខាងលើមកនាយកដ្ឋាន ដើម្បីបន្តនីតិវិធី ៕

    ប្រភព៖​ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

    Share This Post: