កីឡា

Barcelona ចុះហត្ថលេខាទិញខ្សែការពារ Clement Lenglet ពីក្លឹប Sevilla បានសម្រេចហើយ

BY
Khmernote Media
July 13, 2018

កាលពីម្សិលមិញនេះក្លឹបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាផ្ទេរខ្សែការពារ Clement Lenglet ពីក្លឹប Sevilla ក្នុងតម្លៃផ្ទេរ 36លានអឺរ៉ូ។

ខ្សែការពារសញ្ជាតិបារាំង Clement Lenglet បានយល់ព្រមចុះហត្ថលេខាផ្ទេរពីក្លឹប Sevilla មកកាន់ក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងកុងត្រារយៈពេល 5 ឆ្នាំដែលកុងត្រារបស់ខ្សែការពាររូបនេះនឹងបញ្ចប់នៅក្នុងឆ្នាំ 2023 ហើយតម្លៃទិញផ្ដាច់កុងត្រារបស់ខ្សែការពាររូបនេះគឺមានតម្លៃដ៏ទៅ 300លានអឺរ៉ូ។

មុនពេលក្លឹបអ្នកមានបុណ្យ Barcelona ចុះហត្ថលេខាទិញខ្សែការពាររូបនេះ ក្លឹបបិសាចក្រហម Manchester United ក៏មានចំណាប់អារម្មណ៍ចង់បានខ្សែការពាររូបនេះដែរ ប៉ុន្ដែការប៉ុនប៉ុងរបស់ Manchester United ត្រូវបរាជ័យបន្ទាប់ពីខ្សែការពារសញ្ជាតិបារាំងរូបនេះសម្រេចចិត្តផ្ទេរមកកាន់ Barcelona។

ខ្សែការពារ Clement Lenglet បានបង្ហាញខ្លួនឲ្យក្លឹប Sevilla បានចំនួន 70 ប្រកួតនិងសុតបញ្ចូលទីឲ្យក្លឹប Sevilla បានចំនួន 4 គ្រាប់។ ពេលនេះខ្សែការពារសញ្ជាតិបារាំងរូបនេះបានត្រៀមចូលហ្វឹកហាត់ជាមួយនឹងក្លឹប Barcelona ហើយដើម្បីត្រៀមចេញទៅប្រកួតមិត្តភាពនៅចុងខែនេះ៕

បុត្រ

ប្រភព៖ Goal

Share This Post: