ព័ត៌មានជាតិ
ចាប់ពីថ្ងៃទី២៧ ខែមករា ទៅ ស្ពានព្រះមុនីវង្សចាស់ នឹងធ្វើការហ៊ុមព័ទ្ធ ដើម្បីជួសជុលចំនុចទាំងនេះ
BY Khmernote Media
January 26, 2021
រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញសេចក្តីជូនដំណឹង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ មេត្តាជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តគម្រោងជួសជុល បង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពាន ចាប់ពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះតទៅ។

អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យនៅក្នុងអំឡុងពេលនៃដំណើរការការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់នេះដោយ ក្ដីអនុគ្រោះ៕
