រង់ចាំមើលរវាងបារាំងនិងក្រូអាតតើក្រុមមួយណាដែលមានសំណាងបានកាន់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ
- July 14, 2018
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅរុស្សីបានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ខណៈដែលការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2018 សល់តែពីរប្រកួតទៀតតែប៉ុណ្ណោះគឺដណ្ដើមយកលេខ 3 និងដណ្ដើមយកពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ 2018។
ការប្រកួតនៅក្នុងរាត្រីថ្ងៃសៅរ៌នេះគឺជាការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ 3 រវាងក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនិងអង់គ្លេសដែលការប្រកួតរបស់ក្រុមទាំងពីរនឹងចាប់ផ្ដើមនៅវេលាម៉ោង 9 យប់។ ហើយក្រុមទាំងពីរធ្លាប់ជួបគ្នាម្ដងហើយ កាលពីក្នុងវគ្គចែកពូល G ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ ដោយកពេលនោះប៊ែលហ្ស៊ិកយកឈ្នះអង់គ្លេសដោយលទ្ធផល 1-0។ ចាំមើលថាអង់គ្លេសអាចសងសឹកប៊ែលហ្ស៊ិកដណ្ដើមយកលេខ 3 បានទេនៅក្នុងរាត្រីថ្ងៃសៅរ៍នេះ។

ក្រឡែកមកការប្រកួតដែលគ្រប់គ្នាទន្ទឹមរង់ចាំនេះម្ដង។ ការប្រកួតមួយទៀតរវាងក្រុមជម្រើសជាតិបារាំងនិងក្រូអាត អាចនិយាយថាគូរនេះគឺជាគូរស៊ីសាច់ហុតឈាមដោយសារតែក្រុមទាំងពីរនេះនឹងត្រូវឡើងមកប្រជែងគ្នាដណ្ដើមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងរាត្រីថ្ងៃអាទិត្យ។
ងាកមកមើលប្រវតិ្តរបស់ក្រុមទាំងពីរវិញ។ ក្រុមជម្រើសជាតិបារាំងធ្លាប់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក 1 សម័យកាលនៅក្នុងឆ្នាំ 1998 ហើយបារាំងធ្លាប់ជាជើងឯករងកាលពីឆ្នាំ 2006។ ចំណែកឯក្រូអាតវិញពុំដែលធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រទេ ចាប់តាំងពីប្រទេសដ៏តូចមួយនេះចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកលើកដំបូងក្នុងឆ្នាំ 1998 ប៉ុន្ដែក្រូអាតធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ 3 ម្ដងនៅក្នុងឆ្នាំ 1998 ដែលជាឆ្នាំក្រូអាតចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup លើកដំបូង។
ក្រូអាតនិងបារាំងធ្លាប់មានប្រវតិ្តជួបគ្នា 5 ដងដោយបារាំងមិនដែលចាញ់ក្រូអាតឡើយនៅក្នុងជំនួបប៉ះគ្នា 5 ដងនោះគឺឈ្នះ 3 និងស្មើ 2 ដោយនៅក្នុងឆ្នាំ 1998 បារាំង ឈ្នះ ក្រូអាត ២ ទល់នឹង ១ ឆ្នាំ1999 បារាំង ឈ្នះ ក្រូអាត ៣ទល់នឹង ០ ឆ្នាំ2000 បារាំង ឈ្នះ ក្រូអាត ២ទល់នឹង០ ឆ្នាំ2004 បារាំង ស្មើជាមួយ ក្រូអាត ក្នុងលទ្ធផល ២ទល់នឹង ២ និងឆ្នាំ 2011 បារាំង ស្មើជាមួយ ក្រូអាត ក្នុងលទ្ធផល០ ទល់នឹង០។
ចាំមើលរវាងក្រុមទាំងពីរតើក្រុមមួយណាដែលអាចឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ។ ការប្រកួតរវាងបារាំងនិងក្រូអាតនឹងធ្វើឡើងនៅក្នុងឯកីឡាដ្ឋាន Luzhniki ថ្ងៃទី 15 ខែកក្កដានេះវេលាម៉ោង 10:00 យប់។

បុត្រ
- Share This Post:






