ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកផ្លូវផ្សេងអោយហើយទៅ ព្រោះផ្លូវ១ខ្សែនេះក្នុងខណ្ឌឬស្សីអាចស្ទះចរាចរណ៍៣០ថ្ងៃ ដោយសារមូលហេតុនេះ

    BY Khmernote Media January 27, 2021
    រកផ្លូវផ្សេងអោយហើយទៅ ព្រោះផ្លូវ១ខ្សែនេះក្នុងខណ្ឌឬស្សីអាចស្ទះចរាចរណ៍៣០ថ្ងៃ ដោយសារមូលហេតុនេះ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា នៅកំណាត់ផ្លូវជាតិលេខ៥ ពីផ្លូវភ្លោះ ចំណុចធនាគារអេស៊ីលីដា ស្ថិតនៅក្នុងភូមិស្បានខ្ពស់រហូតដល់ ការ៉ាស់សាំងតូតាល់ មុខសាលាខណ្ឌឬស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នឹងមានការជួសជុល និងពង្រីកផ្លូវ ដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ ដោយចំណាយពេលអនុវត្តការងាររយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តទៅ។

    ដើម្បីឲ្យការងារខាងលើប្រព្រឹត្តិទៅដោយរលូន រដ្ឋបាលខណ្ឌឬស្សីកែវស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អាធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ ដោយធ្វើដំណើរវាងទៅផ្លូវ ៥៩៨ ឬផ្លូវឯកឧត្តម ជា សុផារ៉ា ជាបណ្តោះអាសន្នវិញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ពីព្រោះក្រុមការងារត្រូវប្រើប្រាស់គ្រឿងចក្រ និងរថយន្តធន់ធ្ងន់ សម្រាប់ស្ថាបនាផ្លូវ៕

    Share This Post: