ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល កំពុងរៀបចំបច្ចេកទេសទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីចិន ដើម្បីចាក់ក្រុមអាទិភាពមុនគេ

    BY Khmernote Media January 27, 2021
    ក្រសួងសុខាភិបាល កំពុងរៀបចំបច្ចេកទេសទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីចិន ដើម្បីចាក់ក្រុមអាទិភាពមុនគេ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ពេលនេះក្រុមការងារក្រសួងសុខាភិបាលបានកំពុងមមាញឹកក្នុងការរៀបចំបច្ចេកទេសទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីសាធារណរដ្ឋប្រជាមានិតចិននៅក្នុងអំឡុងខែកុម្ភៈខាងមុខនេះ។

    លោកជំទាវអ្នកនាំពាក្យបានលើកឱ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺធ្វើឡើងតាមការស្ម័គ្រចិត្តគ្មានការបង្ខំនោះទេ ហើយចាក់ក្រុមអាទិភាពមុនគេ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា “ពេលនេះក្រសួងបានកំពុងមមាញឹកក្នុងការរៀបចំពិធីសារ សម្រាប់ការចាក់វ៉ាក់សាំងក៏ដូចជាកិច្ចបច្ចេកទេសមួយចំនួនសំខាន់ៗ សម្រាប់ការត្រៀមលក្ខខណៈ ទទួលយកវ៉ាក់សាំងក៏ដូចជាការរៀបចំទទួលក្រុមអាទិភាព ដែលនឹងចាក់មុន។ ការចាក់វ៉ាក់ សាំងធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្តគ្មានការបង្ខំនោះទេ”។

    លោកជំទាវបន្តថា វ៉ាក់សាំងដែលយកមកចាក់នៅកម្ពុជានឹងជួយលើកវិធានការ ការពារ៣ គឺពាក់ម៉ាស់ លាងដៃ និងគម្លាតសុវត្ថិភាពបុគ្គល និង៣កុំ គឺកុំទៅកន្លែងណាដែលមានមនុស្សច្រើនពេក កុំទៅកន្លែងណាដែលបិទជិតឈឹង និងកន្លែងប្រើម៉ាស៊ីនត្រជាក់យូរ គ្មានខ្យល់ចេញចូល រួមទាំងកុំចាប់ដៃកៀកកជាដើម។

    ជាមួយគ្នានោះដែរ លោកជំទាវក៏បានអំពាវនាវដល់ម្ចាស់ដើមការ ឬដើមបុណ្យត្រូវអនុវត្តន៍ឱ្យបានចំពោះការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានប្រកាសការណែនាំកន្លងមកនេះ អំពីការចាត់ចែងការរៀបចំពិធីបុណ្យ ឬពិធីអាពាហ៍ពិពាហ៍ជាដើមត្រូវរក្សាគម្លាតដោយបន្ថយពី១០នាក់ មក៥នាក់។ លោកជំទាវបន្តថា ម្ចាស់ដើម្បីបុណ្យ ឬដើមការ ត្រូវប្រកាន់ថាកន្លែងកម្មវិធីខ្លួនមិនមែនជាកន្លែងសម្រាប់ចម្លងជំងឺកូវីដ១៩នោះទេ។ ដើម្បីចៀសវាងគឺត្រូវចាត់តែងបាញ់កំដៅបាញ់អាលកុលជាដើម ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: