ជួបគ្នាអ្នកសៀមរាប យប់នេះនៅ Palm Container ក្នុងព្រឹត្តិការណ៍ GANZBERG បាល់ទាត់អេក្រង់យក្ស វគ្គផ្តាច់ព្រ័ត្ត FIFA WORLD CUP 2018 ជាមួយ Promotion ជាច្រើន
នៅក្នុងវគ្គផ្តាច់ព្រ័ត្តបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ រវាងកីឡាករប្រទេសបារាំង និង ក្រូអាត នៅលើទឹកដីប្រទេសរូស្ស៊ី នៅយប់នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ដ៍អស្ចារ្យមួយផងដែរនៅក្នុងទឹកដីខេត្តសៀមរាប គឺព្រឹត្តិការណ៍ GANZBERG បាល់ទាត់អេក្រង់យក្ស ដែលនាំអារម្មណ៍អ្នកស្រលាញ់កីឡាបាល់ទាត់ មកទស្សនានិងទទួលយកអារម្មណ៍រីករាយ ជាមួយទូរទស្សន៍ខ្នាតធំ នៅ Palm Container ជាមួយនឹងកម្មវិធី Promotion ពិសេសៗផងដែរ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរក៏មានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗដូចជាលោក នី រតនា កញ្ញា បេប៊ី និងក្រុមរាំ OMG ដែលបង្កបរិយាកាសកាន់តែរីករាយ ស្រែកហ៊ោកញ្ជ្រៀវ ទស្សនាបាល់ទាត់វគ្គផ្តាច់ព្រ័ត្ត ហើយក៏មានការលេង GAME សប្បាយៗដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ជួបគ្នាយប់នេះអ្នកសៀមរាបនៅ Palm Container ជាមួយ GANZBERG បាល់ទាត់អេក្រង់យក្ស វគ្គផ្តាច់ព្រ័ត្ត៕




