ព័ត៌មានលម្អិត! មនុស្ស២នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍អគ្គិភ័យឆេះឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង ក្នុងខណ្ឌបឹងកេងកង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ដឹងថា៖ ករណីអគ្គិភ័យដែលឆាបឆេះឃ្លាំងក្រុមហ៊ុន ឡុង ភឿង មួយកន្លែង កាលពីនៅវេលាម៉ោង ១២៖៣០ នាទីយប់រំលងអាធ្រាត្រ ថៃ្ងសុក្រ ១រោជ ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅផ្លូវ៣៥៨ ក្រុមទី៣០ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ ស៊ិន ណាត ភេទ ប្រុស អាយុ៥០ឆ្នាំ មុខរបរម្ចាស់ឃ្លាំង មូលហេតុនៃការឆេះគឺកំពុងស្រាវជ្រាវ, ប្រភេទសំណង់៖ ដេកប្រក់សង្ក័សី (ទំហំ ២១ម៉ែត្រ x ២៥ម៉ែត្រ)។ ការខូចខាតសម្ភាររួមមាន៖
– ឆេះឃ្លាំង (ទំហំ ២១ម៉ែត្រ x ២៥ម៉ែត្រ) អស់ចំនួន ០១ឃ្លាំង
– ឆេះទំនិញថង់ប្លាស្ទិកស្តុបក្នុងបន្ទប់
– ឆេះសម្ភារប្រចាំថ្ងៃអស់ទាំងស្រុង នឹងបានឆេះរោលដាលដល់ផ្ទះអ្នកជិតខាងចំនួន ០៣ល្វែងផងដែរ។

ស្លាប់មនុស្សមានចំនួន ០២នាក់៖
– ទី១ ឈ្មោះ សយ ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅទីតាំងកេីតហេតុខាងលេី
– ទី២ ឈ្មោះ វ័ន្ត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅទីតាំងកេីតហេតុខាងលេី
– របួសមនុស្ស គ្មាន ។
រថយន្តការិយាល័យអគ្គិភ័យចំនួន ២០គ្រឿង ប្រើប្រាស់ទឹកអស់ ១៨០ឡាន ស្មេីនឹង ៧២០ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យជំនួយរួមមាន៖
– រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ ឡាន ស្មើរនឹង ៦០ ម៉ែត្រគូប
– រថយន្តអគ្គិភ័យកងរាជអាវុធហ្ថតរាជធានីភ្នំពេញ ចំនួន ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ ឡាន ស្មេីរនឹង ៦០ ម៉ែត្រគូប
– រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ ឡាន ស្មេីរនឹង ៦០ ម៉ែត្រគូប
– រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន ០៦ ឡាន ប្រើប្រាស់ទឹកអស់ចំនួន ៣០ ឡាន ស្មេីរនឹង ១២០ ម៉ែត្រគូប
– រថយន្តអគ្គិភ័យក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ ឡាន ស្មើរនឹង ៣០ ម៉ែត្រគូប
– រថយន្តអគ្គិភ័យអូឡាំព្យា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ ឡាន ស្មើរនឹង ២០ ម៉ែត្រគូប
– រថយន្តអគ្គិភ័យ ង៧០ ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ ឡាន ស្មើរនឹង ៨០ ម៉ែត្រគូប
ពន្លត់ចប់នៅវេលាម៉ោង ១០៖០០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែរ ៕




ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ