ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ រថយន្តដឹកទំនិញគ្រប់ប្រភេទមួយព្រឹកពេញ ចាប់ពីផ្លូវជាតិលេខ៦ ដល់ស្ពានព្រែកព្នៅ នៅថ្ងៃទី១ ខែកម្ភៈ

    BY Khmernote Media January 29, 2021
    រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ រថយន្តដឹកទំនិញគ្រប់ប្រភេទមួយព្រឹកពេញ ចាប់ពីផ្លូវជាតិលេខ៦ ដល់ស្ពានព្រែកព្នៅ នៅថ្ងៃទី១ ខែកម្ភៈ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សារបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចររថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧៖៣០នាទី ពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុក រ៉ានី ហ៊ុនសែន។

    ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋាបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីគ្រប់ប្រភេទ លើកំណាត់ផ្លូវមហាវិថីឈ្នះឈ្នះ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ស្ពាន់ព្រែកព្នៅ មួយព្រឹករហូតដល់ចប់កម្មវិធី។

    អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តខាងលើ មេត្តាជ្រាប និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំងខាងលើ តាមការបរិច្ឆេទដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកចរាចរជាធម្មតាវិញ។

    ទទួលបានសេចក្ដីជូនដំណឹង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post: