ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងតូចៗសិស្សសាលាមួយក្រុម នាំគ្នាឡើងតោងទ្វារសាលាលេង បណ្ដាលឲ្យបាក់សង្កត់សិស្សម្នាក់រងរបួស

    BY Khmernote Media January 30, 2021
    ក្មេងតូចៗសិស្សសាលាមួយក្រុម នាំគ្នាឡើងតោងទ្វារសាលាលេង បណ្ដាលឲ្យបាក់សង្កត់សិស្សម្នាក់រងរបួស

    ក្រុងព្រះសីហនុ៖ មានឧប្បត្តិហេតុបាក់ទ្វារសាលារៀនសាគូរ៉ា កម្ពុជា ជប៉ុន (ទំនប់រលក)ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ វេលាម៉ោងជិត១០កន្លះព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ បណ្តាលឲ្យក្មេងប្រុសសិស្សសាលាម្នាក់រងរបួស។

    សមត្ថកិច្ចរាយការណ៍ជាបឋមថា មូលហេតុ ដោយសារក្មេងៗឡើងជិះតោងទ្វារនេះលេង បណ្តាលឲ្យបាក់សង្កត់មកលើក្មេងប្រុស ឈ្មោះ សូ ជិន អាយុ០៥ ឆ្នាំ សិស្សថ្នាក់មតេយ្យ មានឪពុកឈ្មោះ ឆោម ចាន់ អាយុ៣២ឆ្នាំ មុខរបរនេសាទ ម្តាយឈ្មោះ គី ហុកណាក់ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ រស់ក្រុម២៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ក្រោយកើតហេតុ ក្មេងរងគ្រោះ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ ៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: