កីឡា

លោក ខាន់ ជែមស៍ បង្ហាញខ្លួននៅស៊ែលហ្វី កុងទឺន័រ ក្នុងថ្ងៃប្រកួតដណ្តើមយកលេខ៣នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018

BY
Khmernote Media
July 15, 2018

កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅនេះលោកខាន់ ជេមស៍ តារាចម្រៀងប្រចាំផលិតកម្ម Sunday បានបង្ហាញខ្លួននិងការបកស្រាយបទចម្រៀងជាច្រើនបទដើម្បីកំដរបងប្អូនដែលស្នេហាវិស័យបាល់ទាត់ក្នុងកម្មវិធី GANZBERG បាល់ទាត់អេក្រង់យក្ស នៅស៊ែលហ្វី កុងទឺន័រ។ អ្វីដែលកាន់តែពិសេសអស្ចារ្យទៀតនោះក៏មានការចាប់រង្វាន់ជូនអតិថិជនដែលបានជាវនូវស្រាបៀរ GANZBERG យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។

គួរបញ្ជាក់ផងដែរថាកម្មវិធី GANZBERG បាល់ទាត់អេក្រង់យក្សមិនមែនមានតែនៅស៊ែលហ្វី កុងទឺន័រ តែប៉ុណ្ណោះទេ គឺមានរហូតដល់ទៅ ៦២ហាងទូទាំងរាជធានីភ្នំពេញ ដើម្បីបំពេញតាមតម្រូវការអ្នកស្នេហាកីឡាបាល់ទាត់ ហើយជាពិសេសគឺនៅ ថ្ងៃនេះនឹងមានការចូលរួមពីសំណាក់នាយចឺមផងដែរក្នុងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍បាល់ទាត់ពិភាពលោកនេះ។ លើសពីនេះសម្រាប់បងប្អូនដែលនៅខេត្តសៀមរាបក៏មានឱកាសបានទស្សនាព្រឹត្តិការណ៍ GANZBERG បាល់ទាត់អេក្រង់យក្ស នេះផងដែរ នៅ Palm Container នៅក្រុងសៀមរាបដែលមានការចូលរួមពីសំណាក់តារាចម្រៀងក្នុងផលិតកម្មហង្សមាស លោក​ នី រតនា ផងដែរ៕

Share This Post: