ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន កូកា-កូឡា កម្ពុជាចាប់ផ្តើមដំណើរការ កូកា-កូឡា កាហ្វេ ដែលលាយបញ្ចូលគ្នារវាង កាហ្វេពិត និងរសជាតិ កូកា-កូឡា ក្រោមស្លាកសញ្ញា កូកា-កូឡាកាហ្វេ

    BY Khmernote Media July 15, 2018
    ក្រុមហ៊ុន កូកា-កូឡា កម្ពុជាចាប់ផ្តើមដំណើរការ កូកា-កូឡា កាហ្វេ ដែលលាយបញ្ចូលគ្នារវាង កាហ្វេពិត និងរសជាតិ កូកា-កូឡា ក្រោមស្លាកសញ្ញា កូកា-កូឡាកាហ្វេ

    រាជធានីភ្នំពេញ៖ កូកា – កូឡាកាហ្វេថ្មី គឺជាការលាយបញ្ចូលគ្នាយ៉ាងល្អឯក និងប្រកបដោយភាពច្នៃប្រឌិតនៃ រសជាតិដ៏ល្បីល្បាញរបស់ កូកា-កូឡា ដែលមានរសជាតិនៃអារម្មណ៍ស្រស់ស្រាយ និងកាហ្វេពិត។ ‘វប្បធម៌កាហ្វេ’ កំពុងតែមានភាពរីកចម្រើនជាខ្លាំងនៅប្រទេសកម្ពុជា ដោយសារតែកាហ្វេជាភេសជ្ជៈដែលមានការនិយមចូលចិត្តទទួលទានច្រើន។ នេះជាលើកទីមួយហើយ ដែលប្រជាជនកម្ពុជាអាចរីករាយជាមួយរសជាតិពីរយ៉ាងដែលពួកគាត់ចូលចិត្តលាយបញ្ចូលគ្នានៅក្នុងភេសជ្ជៈតែមួយ។

    កូកា-កូឡាកាហ្វេ ឥឡូវនេះមានលក់នៅទូទាំងប្រទេសកម្ពុជាហើយ។ កម្ពុជាជាប្រទេសទីបួន ដែលចាប់ផ្តើមដំណើរការនូវរសជាតិលាយបញ្ចូលគ្នាថ្មីនេះ បន្ទាប់ពីទទួលបានភាពជោគជ័យនៅក្នុងប្រទេសជប៉ុន អូស្ត្រាលី និងវៀតណាម។ កូកា- កូឡាកាហ្វេ ត្រូវបានគេរំពឹងថានឹងក្លាយជាដៃគូប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ក្នុងការជួយបង្កើនអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹក និងក្រោយញ៉ាំអាហារថ្ងៃត្រង់ ព្រមទាំងជំរុញស្មារតីឲ្យកាន់តែប្រសើរនៅពេលសិក្សា ឬធ្វើការងារ។
    មិនមានភាពខាប់ដូចកាហ្វេពេកទេ កូកា-កូឡាកាហ្វេ កើតចេញពីការលាយបញ្ចូលជាមួយរសជាតិកូកា-កូឡាក្លាសីក(ធម្មតា)ហើយ កូកា-កូឡាកាហ្វេ ជាភេសជ្ជៈ ដែលអាចទទួលទានបានគ្រប់ពេល គ្រប់ទីកន្លែង និងសម្រាប់អ្នកដែលចង់បង្កើនភាពច្នៃប្រឌិត ឬការផ្តោតអារម្មណ៍របស់ពួកគេក្នុងការរស់នៅប្រចាំថ្ងៃ។

    អ្នកស្រី គង់ កុសល ដែលជានាយកផ្នែកពាណិជ្ជកម្មប្រចាំក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៍៖ “យើងតែងតែស្វែងរកវិធីសាស្រ្ត ដើម្បីនាំយកជម្រើសផលិតផលល្អៗជាច្រើនដល់ប្រជាជនកម្ពុជា ដោយសង្ឃឹមយ៉ាងមុតមាំថានឹងអាចជួយបំពេញតម្រូវការជាច្រើននៅក្នុងសកម្មភាពដ៏មមាញឹកប្រចាំថ្ងៃរបស់ពួកគេ។ ការបើកឲ្យដំណើរការ កូកា-កូឡាកាហ្វេ នៅប្រទេសកម្ពុជាបានបង្ហាញពីការយល់ដឹងរបស់យើងនូវអ្វីដែលអតិថិជនកំពុងស្វែងរកសំរាប់ភេសជ្ជៈផ្តល់នូវភាពស្រស់ស្រាយ”

    កូកា-កូឡាកាហ្វេ នឹងមានលក់នៅប្រទេសកម្ពុជាដែលមាននៅក្នុងកំប៉ុងចំណុះ 330 មីលីលីត្រ។ វាមានជាតិស្ករទាបជាងកូកា-កូឡាធម្មតា ត្រឹមតែ 5 ក្រាម ក្នុង 100 មីលីលីត្រប៉ុណ្ណោះ។ លើសពីនេះទៀត កូកា-កូឡាកាហ្វេ មានជាតិកាហ្វេអ៊ីនច្រើនជាង 13 មីលីក្រាម ក្នុង 100 មីលីលីត្រ ដើម្បីជួយបង្កើនស្មារតីអោយកាន់តែប្រសើរ។

    លោក David Wigglesworth នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៍៖

    “ក្នុងនាមជាក្រុមហ៊ុនដែលផ្តោតសំខាន់ទៅលើអតិថិជន យើងចង់ផ្តល់ផលិតផលថ្មីដែល ប្រជាជនកម្ពុជាចូលចិត្ត ដូចដែលយើងបាននាំយកភេសជ្ជៈទឹកផ្លែឈើ MINUTE MAID REFRESH កាលពីឆ្នាំមុន។ កូកា-កូឡាកាហ្វេ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវផលិតផលមានគុណភាពខ្ពស់ ដែលអាចបំពេញតម្រូវការរសជាតិ អាហារូបត្ថម្ភ និង ការរស់នៅរបស់ប្រជាជនកម្ពុជា។ ជាមួយការនាំយក កូកា-កូឡាកាហ្វេ បន្ថែមនេះ ស្តែងឲ្យឃើញថា យើងកំពុងស្ថិតក្នុងជំហានមួយដែលខិតជិតទៅនឹងការសម្រេចចក្ខុវិស័យរយៈពេលវែងរបស់យើង ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផ្គត់ផ្គង់នាំមុខគេលើគ្រប់ប្រភេទភេសជ្ជៈគ្មានជាតិស្រវឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay