ក្រសួងសុខាភិបាលណែនាំវិធានការ ៤ចំនុចការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីសែនដូនតាផ្សេងៗ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា៖ ស្ថានភាពនៃការចម្លងវីរុសកូវីដ១៩ នៅលើបណ្ដាប្រទេសលើសកលលោក និងនៅក្នុងតំបន់មិនទាន់មានការធូរស្បើយនៅឡើយទេ ហើយកំណើននៃការចម្លងវីរុសកូវីដ១៩ និងការស្លាប់ដោយសារជំងឺនេះនៅតែបន្តខ្ពស់នៅឡើយ។ ទោះបីកម្ពុជាបាននិងកំពុងខិតខំទំស្កាត់កុំឲ្យមានការចម្លងកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងមានប្រសិទ្ធភាពល្អហើយក៏ដោយ ក៏ជំងឺយ៉ាងកាចសាហាវនេះ នៅតែគំរាមគំហែងសុខភាពសាធារណៈ ហើយលទ្ធភាពនៃការចម្លងវីរុសនេះ នៅក្នុងប្រទេសក៏នៅខ្ពស់នៅឡើយដោយសារប្រទេសជិតខាងយើងមាន ប្រទេសថៃ និងប្រទេសវៀតណាម កំពុងមានការផ្ទុះឡើងការចម្លងវីរុសកូវីដ១៩ ជាថ្មីទៀតនៅក្នុងសហគមន៍។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តការការពារការចម្លងវីរុសកូវីដ១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនព្រេងនានា នាពេលខាងមុខ។ អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់/ខណ្ឌ ជាពិសេសខេត្តដែលជាប់ព្រំប្រទល់សូម យកចិត្តទុកដាក់គ្រប់គ្រងចរាចរណ៍ពលករ ឬអ្នកដំណើរ និងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរ ឲ្យបានម៉ត់ចត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់បាននូវការចម្លងវីរុស១៩ចូលមកកម្ពុជា។ ក្រសួងសូមលើកទឹកចិត្តនិងធ្វើការណែនាំ ដើម្បីអនុវត្តឲ្យបានគ្រប់ៗគ្នា នូវវិធានការសំខាន់ៗដូចខាងក្រោម៖
