កីឡា

មកដឹងប្រវតិ្តខ្លះរបស់ខ្សែប្រយុទ្ធ Kylian Mbappé ក្រោយពេលរូបគេត្រូវបាន FIFA ជ្រើសរើសជាកីឡាករក្មេងល្អបំផុតប្រចាំព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ

BY
Khmernote Media
July 16, 2018

ខ្សែប្រយុទ្ធ Kylian Mbappé ដែលជាខ្សែប្រយុទ្ធវ័យក្មេងឆ្នើមរបស់បារាំងត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោកដែលហៅកាត់ថា FIFA បានជ្រើសរើសយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះក្លាយជាកំពូលខ្សែប្រយុទ្ធវ័យក្មេងដែលល្អជាងគេប្រចាំព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ។

ខ្សែប្រយុទ្ធ Kylian Mbappé គឺជាស្នូលដ៏សំខាន់ដ៏បារាំងដែលជួយឲ្យក្រុមជម្រើសជាតិបារាំងយកឈ្នះក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល 4-2។ នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ ខ្សែប្រយុទ្ធ Kylian Mbappé បានសុតបញ្ចូលទីឲ្យក្រុមជម្រើសជាតិបារាំងបានចំនួន 4 គ្រាប់។

ប្រវតិ្តរបស់ខ្សែប្រយុទ្ធ Kylian Mbappé បានធំធាត់ឡើងនៅក្នុងគ្រួសារដែលមានឪពុកជាកីឡាករនិងជាគ្រូងបង្វឹកបាល់ទាត់។ ខ្សែប្រយុទ្ធ Kylian Mbappé បានរស់នៅជាមួយនឹងបាល់ទាត់តាំងតែពីរូបគេនៅពីកុមារភាពមកម្លេះ។ Mbappé ចូលចិត្តលេងនិងហ្វឹកហាត់បាល់ទាត់តាំងពីរូបគេនៅក្មេង។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះមានដើមកំណើតមកពីប្រទេសកាមេរ៉ូន។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះកាលពីកុមារត្រូវបានគេជឿជាក់ថារូបគេមានទេពកោសល្យខ្ពសជាមួយនឹងបាល់ទាត់ជាជាងក្មេងៗដទៃ។

ក្នុងអាយុ 12 ឆ្នាំខ្សែប្រយុទ្ធរូបនេះបានផ្លាស់ទៅលេងឲ្យយុវជនរបស់ក្លឹប Monaco។ នៅក្នុងរដូវកាល 2016/2017 Kylian Mbappé បានជួយឲ្យ Monaco ឈ្នះពានរង្វាន់លីគកំពូលបារាំង។ នៅក្នុងឆ្នាំ 2017 ខ្សែប្រយុទ្ធ Kylian Mbappé ត្រូវបានក្លឹប PSG ទិញនៅក្នុងតម្លៃខ្លួន 180លានអឺរ៉ូ ហើយរូបគេក្លាយជាកីឡាករវ័យក្មេងដែលមានតម្លៃខ្ពស់បំផុតនៅក្នុងពិភពលោក។ និងចុងក្រោយនៅក្នុងឆ្នាំ 2018 នេះខ្សែប្រយុទ្ធ Kylian Mbappe បានជួយឲ្យបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។

បុត្រ

ប្រភព៖ businessinsider

Share This Post: