ក្រុមក្មេងទំនើងជិត៣០នាក់ប្រមូលផ្ដុំគ្នាទាំងកណ្ដាលយប់ សមត្ថកិច្ចចូលទៅសួរនាំ និងឆែកឆេរក្នុងកាបូបឃើញសុទ្ធតែអាវុធជាច្រើនដើម
ភ្នំពេញ ៖ ក្រុមក្មេងទំនើងជិត៣០នាក់ដែលប្រមូលផ្ដុំគ្នាទាំងកណ្ដាលយប់ លាក់ដាវ៥ដើម កាំបិតប៉័ងតោ២ដើម រងចាំចេញប្រព្រឹត្តិបទល្មើស ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ កំពុងល្បាតក្នុងមូលដ្ឋាន ក៏មានការសង្ស័យ ក៏ចូលទៅសួរនាំ និងឆែកឆេរឃើញដាវចំនួន៥ដើម និងកាំបិតប៉័ងតោដើ២មទៀត ទើបសមត្ថកិច្ចសុំកម្លាំងបន្ថែមខ្លួនបាន២៨នាក់តែម្តង ។

ការឃាត់ខ្លួនជនសង្ស័យប្រដាប់ដោយដាវសាមូរ៉ៃនិងកាំបិតខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង០០:២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខស្ថានីយប្រេងយីហោ LIM LONG តាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី២បានប្រាប់ឱ្យក្រុមការងារខ្មែរណូតដឹងថា ក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានមានចំនួន២៨នាក់ ម៉ូតូចំនួន១២គ្រឿង រួមទាំងដាវចំនួន៥ដើម នឹងឆែកក្នុងកាបូបឃើញ កាំបិតប៉័ងតោ២ដើមទៀត ត្រូវបានសមត្ថកិច្ចប្រមូល និងឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តទៀតថាក្មេងទំនើងទាំងនោះមាន ដាវមិនដឹងថារង់ចាំកាប់អ្នកណានោះទេ ឬក៏នឹងប្រព្រឹត្តបទល្មើសអ្វីផ្សេងៗនោះឡើយ ដូច្នេះសមត្ថកិច្ចបានបើកការឡោមព័ទ្ធ នឹងចាប់យកទៅសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្ត។
បច្ចុប្បន្នក្រុមក្មេងទំនើងចំនួន២៨នាក់ រួមទាំងវត្ថុតាង រួមមានម៉ូតូ១២គ្រឿង និងដាវ ត្រូវបានសមត្ថកិច្ចបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំនិងបញ្ជូនបន្តទៅតាម នីតិវិធីនៃច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត