ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទូរស័ព្ទទៅ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ សុំជួសជុលស្ពានមួយកន្លែងនៅខេត្តកំពង់ស្ពឺជូនដោយឥតគិតថ្លៃ ក្រោយឃើញមាន​សភាព​ចាស់​ទ្រុឌទ្រោម​មិន​អាច​ដំណើរការ​បាន​អស់​រយៈពេល​ជាយូថ្ងៃ

    BY Khmernote Media February 5, 2021
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទូរស័ព្ទទៅ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ សុំជួសជុលស្ពានមួយកន្លែងនៅខេត្តកំពង់ស្ពឺជូនដោយឥតគិតថ្លៃ ក្រោយឃើញមាន​សភាព​ចាស់​ទ្រុឌទ្រោម​មិន​អាច​ដំណើរការ​បាន​អស់​រយៈពេល​ជាយូថ្ងៃ

    នៅមុននេះបន្តិច ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះសារមួយឃ្លានៅលើបណ្តាញសង្គម ដោយឃើញស្ពាន​ដែកត្រពាំងខ្យង​ នៅលេីកំណាត់​ផ្លូវ​លេខ១៤១​ ឃុំត្រពាំងគង​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​មិន​អាច​ដំណើរការ​បាន​អស់​រយៈពេល​ជាយូថ្ងៃ​ណាស់​មកហេីយ ដែលវាជាហេតុធ្វើ​ឲ្យកកស្ទះ​ចរាចរណ៍​ម្តងម្កាល​នៅម្តុំ​ផ្លូវ​បំបែក​ថ្នល់ទទឹង ទើបឯកឧត្តម ទូរស័ព្ទទៅ ​ឯកឧត្ដម​ស៊ុន​ ចាន់ថុល​ទេសរដ្ឋមន្រ្តី​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និងដឹក​ជញ្ជូន​ដេីម្បី​សុំធ្វេីការ​ជួសជុល​ជូនដោយ​ឥតគិតថ្លៃ​ ហើយមកទល់នឹងពេលនេះ ស្ពាននេះបានជួសជុលរួចរាល់ ដាក់អោយដំណើរការវិញហើយ។

    ឯកឧត្តម បានរៀបរាប់ថា៖ “ដោយ​សង្កេតឃេីញ​ថា​ស្ពាន​ដែកត្រពាំងខ្យង​ នៅលេីកំណាត់​ផ្លូវ​លេខ១៤១​ ឃុំត្រពាំងគង​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​មិន​អាច​ដំណើរការ​បាន​អស់​រយៈពេល​ជាយូថ្ងៃ​ណាស់​មកហេីយ​ ជាហេតុ​ធ្វើ​ឲ្យកកស្ទះ​ចរាចរណ៍​ម្តងម្កាល​នៅម្តុំ​ផ្លូវ​បំបែក​ថ្នល់ទទឹង​ ឃេីញ​សភាព​ដូចច្នេះ​ហេីយកាលពីរសៀល​ថ្ងៃ​អាទិត្យ​ ទី​៣១​ ខែមករា​ ឆ្នាំ​២០២១ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​ឯកឧត្ដម​ស៊ុន​ ចាន់ថុល​ទេសរដ្ឋមន្រ្តី​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និងដឹក​ជញ្ជូន​ដេីម្បី​សុំធ្វេីការ​ជួសជុល​ជូនដោយ​ឥតគិតថ្លៃ​ ឯកឧត្ដម​ក៏​បាន​យល់ព្រម​តាម​សំណូមពរ​នេះ​ ចាប់តាំងពី​ថ្ងៃ​ចន្ទ​ ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២១ ក្រុម​ការងារ​បានចាប់ផ្ដើម​ដឹកជញ្ជូន​សម្ភារៈ​បរិក្ខារ​ និង​គ្រឿង​បន្លាស់​ចាំបាច់​មួយ​ចំនួន​យកទៅដល់ទីតាំង​ នៅថ្ងៃ​អង្គារ៍ ​ទី​០២ ខែកុម្ភៈ​ក្រុម​ការងារ​បានចាប់ផ្ដើម​ធ្វេីការ​ជួសជុល​ រហូតមកដល់​វេលា​ម៉ោង​១០យប់ថ្ងៃ​ព្រហស្បតិ៍​ ទី​០៤ ខែកុម្ភៈ​នេះ​ទេីបរួចរាល់​ជាស្ថាពរ​ វេលាម៉ោង​៦ព្រឹក​ថ្ងៃ​សុក្រ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២១ខ្ញុំ​បានមក​ពិនិត្យ​មើល​ការ​ចាប់ផ្ដើម​បេីក​ ​អោយ​ដំណេីរ​ការ​ធ្វេី​ចរាចរណ៍​ជា​ធម្មតា​ឡើង​វិញ​។ សូម​បញ្ជាក់​ថា​ការងារ​ជួសជុល​ស្ពាន​នេះ​ដោយមាន​ការចូលរួម​ ឧបត្ថម្ភ​គាំទ្រ​ពីសំណាក់​ លោកយ៉ុន​ ផល្លា​ ព្រមទាំង​ភរិយា​ទេីប​កិច្ច​ការ​នេះ​សម្រេច​បានយ៉ាងឆាប់​រហ័ស​ដូច្នេះ​។”

    Share This Post: