កីឡា

ប្រទេសបារាំងស្វារគមន៍ក្រុមជម្រើសជាតិបារាំងយ៉ាងកក់ក្ដៅ តាំងពីព្រលានយន្ដហោះដល់តំបន់ហ្សង់អេលីហ្សេ

BY
Khmernote Media
July 17, 2018

កាលពីព្រឹកមិញនេះក្រុមជម្រើសជាតិបារាំងបានធ្វើដំណើរមកដល់មាតុប្រទេសរបស់គេពួកគេវិញហើយជាមួយនឹងការស្វារគមន៍ដ៏កក់ក្ដៅពីសំណាក់រដ្ឋាភិបាលបារាំងនិងអ្នកគាំទ្របារាំងរាប់សិបមឺុននាក់។

ក្រុមអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិបារាំងជាច្រើនរាប់សិបមុឺននាក់បានឈរជាជួរចាំទទួលស្វារគមន៍ការមកដល់របស់ក្រុមជម្រើសជាតិបារាំងតាមរថយន្ដក្រុងនៅក្នុងតំបន់ហ្សង់អេលីហ្សេ។ យន្ដហោះចំបាំងរបស់ប្រទេសបារាំងចំនួន 9 គ្រឿងបានហោះជាសញ្ញាជ័យជំនះដោយបាញ់ផ្សែងជាទង់ជាតិប្រទេសបារាំងអបអរសារទរបារាំងក្លាយជាអធិរាជបាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីក្រោមអ្នកគាំទ្រចូលរួមប្រមាណជាង 1 លាននាក់។

កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះក្រុមជម្រើសជាតិបារាំងក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2018 នៅប្រទេសរុស្សីបន្ទាប់ពីបារាំងបំបាក់ក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល 4-2។ ការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup របស់បារាំងនេះគឺជាការឈ្នះលើកទី 2 ហើយរបស់បារាំង បន្ទាប់ពីក្រុមជម្រើសជាតិបារាំងទទួលបានជ័យជំនះលើកដំបូងនៅក្នុងឆ្នាំ 1998។

ការចូលរួមអបអរសារទរជ័យជំនះរបស់បារាំងក្នុងការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងតំបន់ហ្សង់អេលីហ្សេនេះក៏មានការអញ្ចើញចូលរួមពីសំណាក់លោកប្រធានាធីបតីបារាំង Macron និងភរិយារបស់លោកផងដែរ។ ហើយលោកប្រធានាធីបតី Macron បានថ្លែងអំណរគុណទៅកាន់ក្រុមជម្រើសជាតិបារាំងដែលធ្វើឲ្យពួកគេមានមោទនភាពចំពោះជ័យជំនះនេះ។

 

បុត្រ

ប្រភព៖ BBC

 

 

Share This Post: