ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ប្រកាសមិនចាក់វ៉ាក់សាំងស៊ីណូហ្វាម នៅថ្ងៃ ១០ កុម្ភៈនេះវិញ ដោយសារវ៉ាក់សាំងនេះ ចាក់បានចាប់ពីមនុស្សមានអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំតែប៉ុណ្ណោះ

    BY Khmernote Media February 5, 2021
    សម្តេចតេជោ ប្រកាសមិនចាក់វ៉ាក់សាំងស៊ីណូហ្វាម នៅថ្ងៃ ១០ កុម្ភៈនេះវិញ ដោយសារវ៉ាក់សាំងនេះ ចាក់បានចាប់ពីមនុស្សមានអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំតែប៉ុណ្ណោះ

    មុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្តេចនឹងមិនចាក់វ៉ាក់សាំងស៊ីណូហ្វាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នោះឡើយ មូលហេតុដោយសារវ៉ាក់សាំងនេះ ឱ្យចាក់ក្នុងចន្លោះអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំប៉ុណ្ណោះ ដោយឡែកសម្តេចមានអាយុ ៦៨ឆ្នាំហើយ។ សម្តេចតេជោបានប្រកាសនៅលើផេកផ្លូវការរបស់សម្តេចថា៖

    “ជនរួមជាតិជាទីគោរព ស្រឡាញ់! ខ្ញុំទើបបានទទួលព័ត៍មានតាមរយៈក្រសួងសុខាភិបាលដែលបានទទួល លិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រ កម្ពុជាដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះ សុីណូហ្វាម(Sinopharm)ចាក់បានតែ មនុស្សមានអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំតែ ប៉ុណ្ណោះ។

    សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។ ដូចនេះគំរោងចាក់វ៉ាក់សាំងដែលគ្រោង ចាក់នៅថ្ងៃទី១០កុម្ភៈ២០២១នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ ផ្សេងទៀតភាគច្រើនមានអាយុលើសពី ៦០ឆ្នាំទៅហើយមិនអាចចាក់បានទេ។ សម្រាប់កម្មវិធីចេញទៅទទួលជំនួយ វ៉ាក់សាំងនៅព្រលានយន្តហោះនាល្ងាច ថ្ងៃ៧កុម្ភៈនៅរក្សាទុកដដែល៕”

    Share This Post: