ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នារី០៣នាក់មកលោតទឹកលើស្ពានជ្រោយចង្វារ ០១នាក់ត្រូវគេជួយស្រង់ទាន់ និង០២នាក់ទៀតខ្លាចខ្ពស់អត់ហ៊ានលោតលើស្ពាន ចុះមកលោតនៅច្រាំងទន្លេវិញ ក្រោយមកហែលឡើងគោកវិញខ្លួនឯង

    BY Khmernote Media February 6, 2021
    នារី០៣នាក់មកលោតទឹកលើស្ពានជ្រោយចង្វារ ០១នាក់ត្រូវគេជួយស្រង់ទាន់ និង០២នាក់ទៀតខ្លាចខ្ពស់អត់ហ៊ានលោតលើស្ពាន ចុះមកលោតនៅច្រាំងទន្លេវិញ ក្រោយមកហែលឡើងគោកវិញខ្លួនឯង

    រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីលោតទឹកសម្លាប់ខ្លួនចំនួន០២ករណី បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរឆ្លងកាត់ និងសមត្ថកិច្ចមូលដ្ឋាន។ យោងតាមការរាយការណ៍បានឲ្យដឹងថា៖

    + ករណីទី១ ស្ត្រីមាក់ឈ្មោះស្រី អាត អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្វាមីជាទាហានជើងទឹកពាក់ស័ក្តិ៤ ហើយមានកូនប្រុសក្នុងបន្ទុកចំនួន២នាក់។ ស្ត្រីរងគ្រោះមិនដឹងមានវិបត្តិផ្លូវចិត្តអ្វីនោះទេ បានមកលោតទឹក ហើយត្រូវបានសមត្ថកិច្ច ព្រមទាំងប្រជានេសាទស្រង់ទាន់ពេល។

    + ករណីទី ២ យុវតីចំនួន០២នាក់ មានវ័យប្រមាណជិត២០ឆ្នាំ ហើយនាងទាំង២នាក់មានមុខរបរជាអ្នកបោកអ៊ុត។ យោងតាមការបញ្ជាក់ពីយុវតីម្នាក់ក្នុងចំណោមនោះបានឲ្យដឹងថា មូលហេតុមកលោតទឹក គឺដោយសារមានវិបត្តិរឿងម្ចាស់ខោអាវថា បានធ្វើឲ្យបាត់លុយចំនួន២០ម៉ឺនរៀល ហើយត្រូវស្ដីបន្ទោស ដោយខ្លួនមិនបានយកក៏ឈឺចិត្ត បាននាំគ្នាមកលើស្ពានជ្រោយចង្វារ ដើម្បីសម្លាប់ខ្លួន។ លុះមកដល់ចំណុចកើតហេតុ នារីខាងលើក៏បានទុកម៉ូតូ រួចដោះស្បែកជើង និងកាបូបទុកក្បែរម៉ូតូ បំរុងលោត ប៉ុន្តែដោយសារខ្លាចខ្ពស់ក៏នាំគ្នាដើរចេញពីទីនោះ រួចភ្លេចយកកាបូបនិងស្បែកជើងទៅតាម រួចសំដៅទៅគល់ស្ពានត្រើយខាងកើត រួចលោតចុះពីលើស្ពានទាំងពីរនាក់ មកលោតសម្លាប់ខ្លួននៅច្រាំងទន្លេ តែពួកនាងទាំងពីរបានហែលឡើងគោកមកវិញ ដោយពុំមានអ្នកណាជួយសង្គ្រោះទេ គឺឡើងគោកវិញដោយខ្លួនឯង៕

     

    Share This Post: