អន្តរជាតិ

ប្រទេសវៀតណាមនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងពីកម្មវិធី COVAX នៅខែមីនា

BY
autoadmin
February 6, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ប្រទេសវៀតណាមរំពឹងនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងរបស់ខ្លួន នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ ក្រោមគ្រោងការណ៍នៃការចែកចាយវ៉ាក់សាំង (COVAX) របស់អង្គការសុខភាពពិភពលោក។ រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា អង្គការសុខភាពពិភពលោកកំពុងធ្វើការជាមួយក្រសួងសុខាភិបាលលើការប្រើប្រាស់កម្មវិធី COVAX នៅក្នុងប្រទេសនេះ។

កម្មវិធីចែកចាយវ៉ាក់សាំង ឬហៅថា COVAX បានត្រៀមបម្រុងទុកវ៉ាក់សាំង COVID-19 យ៉ាងហោចណាស់ ៣៣០ លានដូស សម្រាប់ប្រទេសក្រីក្រ ហើយនឹងមានគោលបំណងផ្តល់ថ្នាំទាំងនេះ និងរាប់លានបន្ថែមទៀតនៅឆមាសទីមួយនៃឆ្នាំ ២០២១ ។ រំលឹកដែរថាក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃទី៣០ ខែមករាកន្លងទៅ បានអនុម័តវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca សម្រាប់ការប្រើប្រាស់ក្នុងស្រុក។ រដ្ឋាភិបាលវៀតណាមក៏គ្រោងទិញវ៉ាក់សាំងរហូតដល់ទៅ ៣០លានដូស ពីក្រុមហ៊ុន AstraZeneca ដែលនឹងមកដល់នៅចុងខែមីនា៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: