ព័ត៌មានជាតិ
រៀនខ្ពង់ខ្ពស់ ធ្វើដល់គ្រូបង្រៀនហើយ មិនគួរណាមកប្រព្រឹត្តិទង្វើបែបនេះដាក់ក្មេងស្រីទៅវិញ
BY Khmernote Media
February 7, 2021
ក្រចេះ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំបូរ ដឹកនាំដោយលោកវរសេនីយ៍ទោ ណយ ស៉ីថាច បានធ្វើការចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធ ករណីចាប់រំលោភសេពសន្ថវលើក្មេងស្រីអាយុ១៣ឆ្នាំ ។ ការចាប់ខ្លួនបុរសរូបនេះធ្វើឡើងកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ទៅតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្ររីងគ្រោះ ។

ជនសង្ស័យមានឈ្មោះ អ៊ូ រដ្ឋា អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀនកំរិតបឋមសិក្សា រស់នៅឃុំកោះខ្ញែរ ស្រុកសំបូរ បានធ្វើសកម្មភាពចាប់រំលោភលើរងគ្រោះនៅច្រាំងទន្លេហូតបានសម្រេច។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ