ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Hot News: វ៉ាក់សាំងកូវីដ១៩ ដែលចិនជូនកម្ពុជាកំពុងរៀបចំដាក់យន្តហោះពិសេសដឹកមកកម្ពុជាហើយ

    BY Khmernote Media February 7, 2021
    Hot News: វ៉ាក់សាំងកូវីដ១៩ ដែលចិនជូនកម្ពុជាកំពុងរៀបចំដាក់យន្តហោះពិសេសដឹកមកកម្ពុជាហើយ

    យោងតាមការបញ្ជាក់ពីស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងមុននេះបន្តិចថា វ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន ៦០ ម៉ឺនដូសកំពុងតែរៀបចំដាក់ក្នុងយន្តហោះពិសេស និងត្រៀមចេញដំណើរហោះហើរនាពេលបន្តិចទៀតនេះ។

    គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស៕

    Share This Post: