PR
CamFone សម្ភោធទូរស័ព្ទថ្មីរបស់ខ្លួន ម៉ូដែល Honey Y1 ជាផ្លូវការនៅថ្ងៃទី ១៩ ខែកក្កដា ខាងមុខនេះ
BY Khmernote Media
July 18, 2018
ក្រុមហ៊ុន ខេមហ្វូន ជាក្រុមហ៊ុន ផលិត និង ចែកចាយ ទូរស័ព្ទម៉ាក់ខេមហ្វូនដ៏ល្បី នឹងរៀបចំកម្មវិធីសម្ភោធផលិតផលជំនាន់ថ្មីរបស់ខ្លួន នៅផ្សារទំនើបAEON Mall 2 សែនសុខ នៅថ្ងៃទី19 ខែកក្ដដា 2018 ខាងមុខនេះ ។

ក្នុងកម្មវិធីនេះនឹងមានវត្តមានតារាកិត្តិយសល្បីៗ ពិសេសកញ្ញា រ៉ាប៊ី ម្ចាស់បទ មាន់ស្រែ ដ៏មានប្រជាប្រិយ៍ក្នុងស្រទាប់យុវវ័យ និង លោក សៅ ឧត្ដម ដែលមានសំនៀងស្រទន់ ម្ចាស់បទ សុំទោស មានវត្តមាននៅទីនោះផងដែរ។ ក្រៅពីតារាទាំងពីរ ក៏មានពិធីករដែលពោរពេញទៅដោយវោហាស័ព្ទនឹងចូលមកអង្រួនកម្មវិធីនេះ ឲ្យកាន់តែមានភាពសប្បាយរីករាយ។
រឹតតែពិសេសភ្ញៀវកិត្តិយសនឹងមានឱកាស ឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ក្នុងកម្មវិធីនោះផងដែរ។
តោះ…!!! កុំភ្លេចចូលរួមទាំងអស់គ្នានៅ ផ្សារទំនើប AEON Mall 2 សែនសុខ នៅថ្ងៃទី19 ខែកក្ដដា 2018 ឆាប់ៗនេះ…
