ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបករណីគ្រឿង.ញៀ.នជិត១០គីឡូក្រាម ឃាត់ខ្លួនជនជាតិចិន២នាក់ ក្នុងនោះមានម្នាក់ជាមេក្លោងទើបចេញពីគុកថែមទៀត

    BY Khmernote Media February 8, 2021
    បង្ក្រាបករណីគ្រឿង.ញៀ.នជិត១០គីឡូក្រាម ឃាត់ខ្លួនជនជាតិចិន២នាក់ ក្នុងនោះមានម្នាក់ជាមេក្លោងទើបចេញពីគុកថែមទៀត

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ Anti-Drug Department បានឲ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ០២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម នៅរាជធានីភ្នំពេញ។ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

    កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដោយមានការសម្របសម្រួលពី លោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខបូរីប៉េងហូត(បឹងស្នោ) នៅតាមលើផ្លូវជាតិលេខ១ និងបន្តទៅឈានឆែកឆេរផ្ទះលេខ៣៥ ផ្លូវP០៤ ក្នុងបូរីប៉េងហួត(បឹងស្នោ) សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លទ្ធផលដូចខាងក្រោម៖

    សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ០២នាក់៖
    ១-ឈ្មោះ JIA ZHIYANG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន (មេក្លោង ធ្លាប់ជាប់គុក ១ឆ្នាំ ទើបចេញពីគុកបាន៣ខែ ពីបទរំលោភលើសេចក្តីទុកចិត្ត)។
    ២-ឈ្មោះ ZHANG LEILIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន។

    វត្ថតាងចាប់យករួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីន(ICE)សរុប ៩ គ.ក្រ ៧៨៣,៧៣ ក្រាម បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

    ប្រភព៖ Anti-Drug Department

    Share This Post: