ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ បើលក្ខខណ្ឌគ្រប់គ្រាន់

    BY Khmernote Media February 8, 2021
    អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ បើលក្ខខណ្ឌគ្រប់គ្រាន់

    កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន ៦០ ម៉ឺនដូសបានដឹកជញ្ជូនតាមយន្តហោះពិសេស មកដល់ព្រលានយន្តហោះអន្តរជាតិកម្ពុជាហើយ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ១៩នោះផងដែរ។

    វ៉ាក់សាំងដែលបានបញ្ជូនមកដល់កម្ពុជា មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។ ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន។

    នៅក្នុងសន្និសីទសារព័ត៌មានផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ក្លាយទៅជាបុគ្គលអាទិភាព ដែលត្រូវទទួលវ៉ាក់សាំងកូវីដ១៩ផងដែរ។ ក្នុងនោះសម្ដេចតេជោក៏បានប្រកាសឱ្យកូនប្រុសទាំង៣ កូនប្រសារ២របស់សម្តេច រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ នាយទាហានជាន់ខ្ពស់ រួមទាំងកូនៗអ្នកធំដែលគ្រប់លក្ខខណ្ឌ ទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នាទៀតផង។

    មុននេះបន្តិច អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឲ្យប្រកាសថា អ្នកឧកញ៉ានឹងចាក់វ៉ាក់សាំង ប្រសិនបើគ្រប់តាមលក្ខខណ្ឌ។ យោងតាមការបញ្ជាក់ពីអ្នកឧកញ៉ា បានឲ្យដឹងថា “ខ្ញុំបាទឡេងណាវ៉ាត្រា នឹងចាក់វ៉ាក់សាំងការពារជំងឺ Covid19 ប្រសិនបើលក្ខខណ្ឌខ្ញុំគ្រប់គ្រាន់ ខ្ញុំជឿជាក់និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជា”

    Share This Post: