ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីចិនចាប់ចិនដូចគ្នាដាក់ក្នុងរថយន្ត ALPHARD ផ្អើលមួយចំហៀងក្រុងនោះ ត្រូវកម្លាំងជំនាញអធិការដ្ឋានខណ្ឌសែនសុខ ឆ្មក់ចូលបង្ក្រាបនិងឃាត់ខ្លួនបានចិន៣នាក់

    BY Khmernote Media February 8, 2021
    ករណីចិនចាប់ចិនដូចគ្នាដាក់ក្នុងរថយន្ត ALPHARD ផ្អើលមួយចំហៀងក្រុងនោះ ត្រូវកម្លាំងជំនាញអធិការដ្ឋានខណ្ឌសែនសុខ  ឆ្មក់ចូលបង្ក្រាបនិងឃាត់ខ្លួនបានចិន៣នាក់

    រាជធានីភ្នំពេញ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ដឹកនាំដោយលោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ កាលពីម៉ោង០៥ល្ងាច ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ បានឆ្មក់ចូលធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីហិង្សាដោយចេតនា (ប្រើដៃជើងវាយឲ្យរបួស) ពាក់ព័ន្ធក្នុងករណី មានជនជាតិចិនចាប់ជនជាតិចិនដាក់ក្នុងរថយន្ត ALPHARD កាលពីវេលាម៉ោង០៦៖៥០នាទីព្រលប់ ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១នេះ នៅត្រង់ចំណុចមុខផ្ទះលេខ១៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ភាគីទី១៖ ចំនួន០១នាក់ ឈ្មោះ ឈីង លូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅក្នុងក្រុមហ៊ុនម៉ាស៊ីន ខណ្ឌទួលគោក គ្មានលិខិតឆ្លងដែន មានសារធាតុញៀន (ត្រូវឃាត់ខ្លួនក្នុងករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បង្ក្រាបបានកាលពីថ្ងៃទី០៧-០២-២០២១ រងរបួសបែកមាត់ និងឈឺចុកចាប់ពេញខ្លួន បានប្រើអំពើហិង្សាជាមួយភាគីទី២ មានគ្នា០២នាក់រួមមាន៖

    ទី១-ឈ្មោះ ZHU LI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបររកស៊ី ស្នាក់នៅក្នុងផ្ទះសំណាក់អូរឬស្សី ខណ្ឌ៧មករា (គ្មានលិខិត ឆ្លងដែន)។
    ទី២-ឈ្មោះ WANG LA ភេទប្រុស មុខរបររកស៊ី អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបររកស៊ី ស្នាក់នៅក្នុងផ្ទះសំណាក់ អូរឫស្សី ខណ្ឌ៧មករា (គ្មានលិខិតឆ្លងដែន)។

    សម្ភារបន្សល់ទុក រថយន្តម៉ាកតូយូតាអាល់ហ្វាត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AD-2737 ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: