ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គិតត្រឹមដើមឆ្នាំ២០២១ វៀតណាមបានសម្លាប់សត្វបក្សីច្រើនជាង ១០០,០០០ ក្បាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្ដាសាយបក្សី

    BY autoadmin February 8, 2021
    គិតត្រឹមដើមឆ្នាំ២០២១ វៀតណាមបានសម្លាប់សត្វបក្សីច្រើនជាង ១០០,០០០ ក្បាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្ដាសាយបក្សី

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា រដ្ឋាភិបាលវៀតណាមនៅថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បាននិយាយថា ប្រទេសខ្លួនបានសម្លាប់សត្វបក្សីអស់ជាង ១០០,០០០ ក្បាល មកហើយគិតត្រឹមដើមឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ពីការឆ្លងរីករាលដាលនៃជំងឺផ្តាសាយបក្សី។

    នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់រដ្ឋាភិបាលបាននិយាយថា ប្រទេសនេះបានរាយការណ៍ពីការផ្ទុះឡើងនៃវីរុសផ្តាសាយបក្សី H5N1 និង H5N6 នៅក្នុងខេត្តចំនួន ១៤ របស់ខ្លួន។

    សេចក្តីថ្លែងការណ៍បាននិយាយថា៖«ហានិភ័យសម្រាប់ការផ្ទុះរាលដាលក្នុងទ្រង់ទ្រាយធំគឺខ្ពស់ណាស់»។ គួរឱ្យដឹងដែរថា ប្រទេសវៀតណាមមានហ្វូងបក្សីប្រហែល ៤៦០ លានក្បាល ហើយការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីខ្នាតតូចបានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: