Real Madrid មានសង្ឃឹមច្រើនក្នុងការនាំយក Courtios ពី Chelsea
- July 18, 2018
ក្លឹបអធិរាជស Real Madrid កំពុងមានសង្ឃឹមខ្លាំងក្នុងការនាំយកអ្នកចាំទីដៃស្អិតរបស់ក្លឹបតោខៀវ Chelsea Thibaut Courtios មកកាន់ទឹកដី Santiago Bernabeu ដោយសារតែកាលពីពេលថ្មីនេះ Chelsea បានកំណត់តម្លៃខ្លួនអ្នកចាំទីរូបនេះដើម្បីអោយក្លឹបដែលមានចំណាប់អារម្មណ៍ទាក់ទងក្នុងការទិញផ្តាច់កុងត្រាពី Chelsea។

អ្នកចាំទីសញ្ជាតិប៊ែលហ្សិកវ័យ២៦ ឆ្នាំរូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អក្នុងរយះពេល ៧ឆ្នាំក្នុងអាជីពបាល់ទាត់របស់ខ្លួនដោយ ៣ឆ្នាំនៅ Atletico Madrid និង ៤ឆ្នាំនៅ Chelsea ហើយទើបតែទទួលបានស្រោមដៃមាសក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្សីថ្មីៗនេះផងដែរ។

បើសិនជា Real Madrid ទិញកីឡាករអ្នកចាំទី Courtios ពី Chelsea ពិតមែននោះតំណែងអ្នកចាំទីដៃទី១ របស់អ្នកចាំទីសញ្ជាតិកូស្តារីកា Keylor Navas ប្រាកដជាពិបាកក្នុងការការពារបន្តិចហើយ។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Marca
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






