Zidane នឹងមានមុខតំណែងថ្មីនៅ Juventus ក្នុងពេលឆាប់ៗនេះ?
- July 18, 2018
អតីតគ្រូបង្វឹកឆ្នើមរបស់ក្លឹប Real Madrid ដែលបានដឹកនាំក្លឹបឈ្នះពានរង្វាន់ UEFA Champion League ៣ឆ្នាំជាប់គ្នាលោក Zinedine Zidane អាចនឹងមានវត្តមាននៅទឹកដី Italy របស់ក្លឹប Juventus នៅខែតុលាខាងមុខនេះក្នុងតួនាទីថ្មីមួយនៅទីនោះក្រោយអតីតកូនក្រុមរបស់លោក Cristiano Ronaldo ទើបតែបានចុងកុងត្រាជាមួយ Juventus ផងដែរ។


រយះពេល ១៧ ឆ្នាំហើយដែលលោក Zinedine Zidane បានចាកចេញពី Juventus ដែលនៅពេលនោះលោកបានលេងអោយក្លឹប Juventus ក្នុងរយះពេល៥ឆ្នាំនិងបានជួយក្លឹបអោយលើកពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់ Serie A ២សម័យកាល Supercopa Italiana ១ សម័យកាល UEFA Super Cup ១សម័យកាល Intercontinental Cup ១សម័យកាល និង Intertoto Cup ១សម័យកាលផងដែរ មុននឹងចាកចេញទៅលេងអោយក្លឹប Real Madrid។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Marca
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






