កីឡា

រកឃើញអ្នកឈ្នះរង្វាន់ក្នុង APP GANZBERG World Cup 2018 ហើយ

BY
Khmernote Media
July 18, 2018

ក្នុងអំឡុងពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្សី ក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតកម្មវិធីកម្សាន្តសប្បាយមួយសម្រាប់អ្នកដែលស្នេហាវិស័យកីឡាបាល់ទាត់ក្នុងការទស្សន៍ទាយក្រុមដែលឈ្នះតាំងពីវគ្គចែកពូលដល់ វគ្គផ្តាច់ព្រ័ត្រហើយពេលនេះក៏បានរកឃើញម្ចាស់រង្វាន់ចំនួន៥ រូបដែលពួកគាត់មានពិន្ទុច្រើនជាងគេក្នុងចំណោមអ្នកលេងចំនួន២ម៉ឺននាក់ផងដែរ។

ក្នុងនោះក្នុងផេកផ្លូវការរបស់ក្រុមហ៊ុនស្របៀរ GANZBERG ក៏បានសរសេរលើទំព័រហ្វេកប៊ុករបស់ខ្លួនថា” ក្រុមហ៊ុនស្រាបៀរ GANZBERG សូមអបអរសាទរដល់ អ្នកឈ្នះរង្វាន់ទាំង 5នាក់ ពីការទាញយកកម្មវិធី GANZBERG World Cup 2018 ហើយធ្វើការទស្សន៍ទាយបាល់ទាត់សន្សំពិន្ទុ នឹងទទួលបានពិន្ទុខ្ពស់ជាងគេទាំង 5នាក់ (Top 5 Rank) ក្នុងចំណោមអ្នកចូលរួមជាង 20,000នាក់។ ”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការប្រគល់រង្វាន់ជូនអ្នកឈ្នះទាំង ៥រូប នាថ្ងៃព្រហស្បតិ៍ ទី26 កក្កដា 2018 នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស ក្នុងការប្រគំតន្ត្រី GANZBERG Uber Concert ផងដែរ៕

Share This Post: