ខ្មែរណូត

ស្វែងរក

  • PR

    កម្មវីធីចាប់រង្វាន់អាហារូបករណ៍ថ្នំាដុសធ្មេញ ​Colgate ឆ្នាំ២០១៨ លើកទី២ស្ថិតនៅផ្សាររាត្រី​ ទីរួមខេត្តកំពងស្ពឺ

    BY Khmernote Media July 19, 2018
    កម្មវីធីចាប់រង្វាន់អាហារូបករណ៍ថ្នំាដុសធ្មេញ ​Colgate ឆ្នាំ២០១៨ លើកទី២ស្ថិតនៅផ្សាររាត្រី​ ទីរួមខេត្តកំពងស្ពឺ

    កាលពីថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ​ឆ្នាំ២០១៨ ក្រុមហ៊ុន ខលហ្គេត បានរៀបចំកម្មវិធីចាប់រង្វាន់ អាហារូបករណ៍លើកទី២របស់ខ្លួន ស្ថិតនៅបរិវេណផ្សាររាត្រី ទីរួមខេត្តកំពង់ស្ពឺ និងបានរកឃើញ អ្នកឈ្នះរង្វាន់ចំនួន៣៧រូបបន្ដែមទៀត។ ​នៅក្នុងកម្មវីធីនេះក៏មានកម្មវិធីលេងល្បែងកំសាន្តសប្បាយៗ ដើម្បីឈ្នះរង្វាន់ អនុស្សាវរីយ៍​ជាច្រើន
    ​និងការលក់ជូនពិសេសដល់អតិថិជនផងដែរ​។

    យុទ្ធនាការនេះផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ជាពិសេសមាតាបិតាដែលធ្លាប់តែបារម្ភណ៍​ពីការ​សិក្សា​របស់​កូនៗ និងសិស្សានុសិស្សដែលកំពុងតែ​បារម្ភណ៍ពីការសិក្សារបស់ខ្លួន។ ឥឡូវនេះអតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍ដែលមានតម្លៃសរុប ២៤០លានរៀល។ គោលបំណងរបស់ ក្រុមហ៊ុន ខលហ្គេត នៅក្នុងយុទ្ធនាការនេះគឺដើម្បីផ្តល់​នូវ​ឱកាស​ដល់កុមារកម្ពុជា​ឲ្យមានការអប់រំកាន់តែប្រសើរ និងមានអនាគតរុងរឿង​។

    កម្មវិធីចាប់រង្វាន់អាហារូបករណ៍លើកចុងក្រោយនឹងមកដល់ឆាប់ៗនេះ! ដូច្នេះសូមកុំឲ្យឱកាសឈ្នះរង្វាន់នេះ​រំលងឲ្យសោះ។​​ រង្វាន់អាហារូបករណ៍៣៧រង្វាន់ផ្សេងទៀតកំពុងរង់ចាំអ្នក ដូច្នេះប្រញាប់ឡើង! កម្មវិធីចាប់រង្វាន់អាហារូបករណ៍លើកចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ​ Lively Plaza Aeon Mall
    រាជធានីភ្នំពេញ នឹងមានកម្មវិធីលេងល្បែងកំសាន្តសប្បាយៗដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើន​ និងការចូលរួមសម្តែងរបស់តារាកិត្តិយសផងដែរ។

    ប្រញាប់​ឡើង! ឱកាសឈ្នះរង្វាន់អាហារូបករណ៍លើកចុងក្រោយកំពុងរង់ចាំអ្នក​ ដោយគ្រាន់តែ សរសេរឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន លើសំបកប្រអប់ថ្នាំដុសធ្មេញ ខលហ្គេត​ ឬ សំបកច្រាសដុសធ្មេញ ខលហ្គេត គ្រប់ប្រភេទ រួចយកទៅដាក់ក្នុងធុងឆ្នោតដែលនៅជិតអ្នក ចាប់ពីថ្ងៃនេះ​រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។ សម្រាប់ព័ត៌មាន​បន្ថែមសូមមើលលើប្រអប់ថ្នាំដុសធ្មេញ ខលហ្គេត ឬទំនាក់​ទំនង​ទៅលេខ ០១៧ ៨៩១ ០០០។

    ក្រុមហ៊ុន ខលហ្គេត សន្យានឹងជួយបន្តការគាំទ្រចំពោះយុទ្ធនាការសំខាន់ៗដើម្បីផ្តល់នូវឱកាសដល់កុមារកម្ពុជាឲ្យមានការអប់រំកាន់តែប្រសើរនិងមានអនាគតរុងរឿង។​ ខលហ្គេត ផ្គត់ផ្គង់ការសិក្សារកុមារកម្ពុជាឲ្យមានអនាគតកាន់តែប្រសើរ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay