យ៉ាងហោចណាស់ពលរដ្ឋនៅតិចសាស់ ១០នាក់ បានស្លាប់ និងរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ដោយសារការចុះត្រជាក់ខ្លាំងពេក
- BY
- autoadmin
- February 18, 2021
យ៉ាងហោចណាស់មានពលរដ្ឋរស់នៅក្នុងរដ្ឋតិចសាស់ ១០នាក់ បានស្លាប់ និងរាប់លាននាក់ត្រូវគ្មានអគ្គិសនីប្រើប្រាស់ ដោយសារអាកាសធាតុចុះត្រជាក់ខ្លាំងពេកជាប្រវត្តិសាស្ត្រ។ ចាប់តាំងពីចុងសប្ដាហ៍កន្លងទៅនេះ ផ្នែកខ្លះនៅសហរដ្ឋអាមេរិកបានចុះត្រជាក់រហូតដល់ -១៨ អង្សាសេ ហើយប៉ុន្មានថ្ងៃបន្ទាប់ក្រោយមកពលរដ្ឋប្រមាណ ៣លាននាក់ ត្រូវបាត់បងអគ្គិសនីប្រើប្រាស់ ដែលធ្វើឱ្យពួកគាត់មិនអាចរក្សាកម្ដៅនៅពេលយប់បានឡើយ។ វាជាការចុះត្រជាក់ខ្លាំងបំផុតក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ហើយជាលទ្ធផលកំណើនត្រូវការអគ្គិសនីមានការកើនឡើងខ្ពស់ ដែលធ្វើឱ្យផ្ទះជាច្រើនមិនអាចមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។

បើតាមប្រភពពី BuzzFeed News បាននិយាយថា មានពលរដ្ឋប្រមាណ ១០នាក់ បានបាត់បង់ជីវិត ដោយសារភាពចុះត្រជាក់ និងស្របពេលដែលគ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ ផលវិបាកគួរឱ្យព្រួយបារម្ភជាពិសេសមួយនៅពេលគ្មានអគ្គិសនីប្រើប្រាស់ គឺមនុស្សងាកទៅរកប្រភពកម្តៅផ្សេងទៀត ដូចជាការអាំងសាច់ ឬការប្រើអគ្គិសនីពីរថយន្ត ដែលនឹងបណ្តាលឱ្យមានការពុលកាបូនម៉ូណូស៊ីតនៅទូទាំងរដ្ឋ។ ភាពចុះត្រជាក់នេះត្រូវបានគេហៅថា «Arctic outbreak» ដែលយ៉ាងហោចណាស់វាបានសម្លាប់មនុស្ស ២១នាក់ នៅពេលមានហេតុការណ៍នេះឡើងម្ដងៗ។ ការចុះត្រជាក់នេះក៏ត្រូវបានគេរំពឹងថា នឹងមានរហូតដល់ពេលមួយសប្ដាហ៍ទៀត ជាមួយនឹង ៧៣% នៃសហរដ្ឋអាមេរិកនឹងពោរពេញដោយព្រិល៕


អត្ថបទ៖ លីដា
ប្រភព៖ UNILAD
- Share This Post:






