តើសម្ដីរបស់ប្រធានលីគកំពូល Laliga ជាពិតដែរឫទេ ក្រោយលោកនិយាយថា ការចាកចេញរបស់ Ronaldo គឺដោយសារតែពន្ធនៅអេស្ប៉ាញ?
- July 20, 2018
កាលពីពេលថ្មីៗនេះយោងតាមសម្ដីរបស់លោក Javier Tebas ដែលជាប្រធានរបស់លីគកំពូល Laliga បានឲ្យដឹងថា៖ ការចាកចេញរបស់ Ronaldo ពីលីគកំពូល Laliga ទៅកាន់ក្លឹបសេះបង្កង់ Juventus គឺដោយសារតែបញ្ហាពន្ធនៅអេស្ប៉ាញខ្ពស់ពេកដែលជាហេតុមួយធ្វើឲ្យ Ronaldo សម្រេចចិត្តចាកចេញពីក្លឹបអធិរាជសរ Real Madrid។
ខ្សែប្រយុទ្ធ Cristiano Ronaldo បានចំណាយពេលវេលាអស់រយៈពេល 9 ឆ្នាំជាមួយនឹងក្លឹបអធិរាជសរ Real Madrid។ Ronaldo បង្ហាញខ្លួនឲ្យ Real Madrid បានចំនួន 438 ប្រកួតនិងសុតបញ្ចូលទីបានចំនួន 450គ្រាប់។ Ronaldo កាលពីចុងសប្ដាហ៍មុននេះបានផ្ទេរចេញពីក្លឹបអធិរាជសរ Real Madrid ទៅកាន់ក្លឹបសេះបង្កង់ Juventus ក្នុងតម្លៃផ្ទេរ 100លានអឺរ៉ូ ជាមួយនឹងកុងត្រារយៈពេល 4 ឆ្នាំហើយ Ronaldo ទទួលបានប្រាក់ឈ្នួលពលកម្មពី Juventus ក្នុង 1 រដូវកាលបានចំនួន 30លានអឺរ៉ូ។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះបានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈគេហទំព័ររបស់ទីក្រុង Madrid ដើម្បីពន្យល់ពីមូលហេតុរបស់គាត់ចំពោះការស្នើសុំចាកចេញពី Real Madrid ដោយលើកឡើងថាគាត់ចង់បានអ្វីដែលថ្មីក្នុងអាជីពបាល់ទាត់របស់គាត់។
ទោះជាយ៉ាងណាក៏ដោយលោក Tebas ដែលប្រធានលីគកំពូល Laliga ជឿជាក់ថាកត្តាដែលជម្រុញឲ្យ Ronaldo ចាកចេញពីក្លឹបគឺដោយសារតែលុយ។
លោក Tebas បាននិយាយថា៖ នៅអ៊ីតាលី Ronaldo អាចរកប្រាក់ចំណូលបានច្រើនជាងនៅអេស្ប៉ាញ។ លោក Tebas គិតថាពន្ធនៅអ៊ីតាលីល្អប្រសើរជាងអេស្ប៉ាញ ការចាកចេញរបស់ Ronaldo ពីអេស្ប៉ាញគឺដោយសារតែបញ្ហាពន្ធ។

បុត្រ
ប្រភព៖ Goal
- Share This Post:






