សហរដ្ឋអាមេរិកត្រឡប់មកចូលរួមជាមួយកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសវិញ ហើយរំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នទាំងស្រុងនៅឆ្នាំ២០៥០
- BY
- autoadmin
- February 19, 2021
សហរដ្ឋអាមេរិកបានចូលរួមឡើងវិញជាមួយកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសនៅថ្ងៃសុក្រនេះ ដោយរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានបញ្ជូនឯកសារមួយទៅអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនោះវិញ។ រដ្ឋបាលរបស់លោក ចូ បៃដិន មានគោលបំណងដាក់សហរដ្ឋអាមេរិកឱ្យសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រឹមសូន្យនៅឆ្នាំ២០៥០ ហើយរំពឹងថា នឹងបង្ហាញទិសដៅកាត់បន្ថយរបស់ខ្លួនទៅកាន់អង្គការសហប្រជាជាតិត្រឹមខែមេសា។

រដ្ឋបាលរបស់លោក ចូ បៃដិន នឹងការសិក្សាពីផែនការផ្តល់ថវិកា ដើម្បីជាមធ្យោបាយជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យកាត់បន្ថយការបំភាយឧស្ម័ន។ អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេដឹកនាំពិភពលោក បូករួមទាំងប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំៗ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ មន្រ្តីក្រសួងការបរទេសអាមេរិកក៏បាននិយាយដែរថា បណ្តាប្រទេសនានាត្រូវបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីដោះស្រាយការផ្លាស់ប្តូរអាកាសធាតុ ហើយសហរដ្ឋអាមេរិកនឹងអំពាវនាវដល់ប្រទេសដទៃទៀតឱ្យទទួលយកគោលដៅកាត់បន្ថយដែលពួកគេមានឆន្ទះកំណត់បាន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






